ប្រូ​ខូលី​បន្លែ​ជួយ​ពង្រឹង​សុខភាព​ផ្លូវ​ភេទបុរស​

ដោយ៖ 23-08-2019 10:57 am 255

​ប្រូ​ខូលី មាន​អត្ថប្រយោជន៍​ច្រើនយ៉ាង​សម្រាប់​សុខភាព​។ នៅ​ក្នុងនោះ វា​ក៏​ជួយ​ដល់​សុខភាព​ផ្លូវ​ភេទបុរស​ផងដែរ​។ ប្រូ​ខូលី មាន​ផ្ទុក​សារធាតុ​ម្យ៉ាង​ហៅថា folate​។ យោងទៅតាម​ការសិក្សា​មួយ បង្ហាញថា ការបង្កើន​ការ​ស្រូបយក​សារធាតុ folate អាច​បង្កើន​ការផលិត​ទឹកកាម​របស់​បុរស ដែល​នាំឲ្យ​ការ​រួមភេទ​ឈានដល់​ចំណុចមួយ​ដែល​អ្នកពេញ​ចិត្ត​។ ការបង្កើន​បរិមាណ​នៃ​អាហារ ដែល​សម្បូរ​ទៅដោយ​សារធាតុ folate ជួយ​បង្កើន​គុណភាព​នៃ​មេ​ជីវិត​ឈ្មោល និង​ដោះស្រាយ​បញ្ហា នៃ​ភាព​គ្មាន​កូន​បាន​របស់​បុរស​។ ក្រៅពីនោះ ប្រូ​ខូលីក៏​ត្រូវបាន​គេ​រក​ឃើញ​ផងដែ​រថា អាច​ការពារ​ជំងឺមហារីក​ប្លោកនោម ដែល​កើតមាន​ជា​ញឹកញាប់ ចំពោះ​បុរស​ច្រើនជាង​ស្ត្រី​ដល់​ទៅ ៣ ដង​៕

ព័ត៌មានផ្សេងទៀត