លុបបំបាត់​បបូរមាត់​ខ្មៅ​ពី​ធម្មជាតិ​

ដោយ៖ 23-08-2019 10:21 am 180

លើ​រង្វង់​មុខ​ទាំងមូល បបូរមាត់​ជា​ចំណុច​ទាក់ទាញ​មួយ​។ ប៉ុន្តែ​បើ​បបូរមាត់​ខ្មៅ​ស្រអាប់​គ្មាន​ពន្លឺ អ្នកនឹង​បាត់​ភាពជឿជាក់ គ្មាន​ទំនុកចិត្ត បើទោះជា​ផ្ទៃមុខ​របស់​អ្នក ស្រស់ស្អាត​យ៉ាងណាក៏ដោយ​។ បញ្ហា​នេះ ទោះបី​ប្រើក្រែ​មលាប​បិទបាំង គឺ​បានតែ​មួយពេល​ប៉ុណ្ណោះ​។ យ៉ាងណា មាន​ដំណោះស្រាយ​តាមបែប​ធម្មជាតិ អាច​ដោះស្រាយ​បញ្ហា​នេះ​បាន ដោយ​ប្រើ​ទឹកឃ្មុំ​និង​ក្រូចឆ្មារ​។ យក​គ្រឿងផ្សំ​ទាំងពី​រលាយ​បញ្ចូល​គ្នា រួច​កូរ​ឲ្យ​សព្វ ហើយ​ប្រើ​ក្រណាត់​ទន់​ជ្រលក់ យកមក​ជូត​ថ្នមៗ​លើ​បបូរមាត់ រក្សាទុក​ប្រហែល​មួយ​ម៉ោង ចាំ​យក​ក្រណាត់​សើម​ទន់ៗ ជូត​ចេញ​វិញ​។ អ្នក​គួរតែ​ធ្វើបែបនេះ ២​ទៅ​៣​ដង​ក្នុង​មួយថ្ងៃ ដើម្បី​លុប​ពណ៌​ស្រអាប់​ចេញពី​បបូរមាត់ ព្រោះ​ក្រូចឆ្មារ​ជួយ​ជម្រុះ​ពណ៌​ខ្មៅ​ស្រអាប់​ចេញ ខណៈ​ទឹកឃ្មុំ​មាន​តួនាទី ចិញ្ចឹម​បបូរមាត់​ឲ្យមាន​ពណ៌​ផ្កាឈូក​៕

ព័ត៌មានផ្សេងទៀត