បន្ថយ​ការឈឺចាប់ ដោយសារ​ស្រមោច​ខាំ​

ដោយ៖ 13-08-2019 7:09 pm 119

​ប្រភេទ​ស្រមោច​ដែល​តែងតែ​បង្កបញ្ហា​ច្រើនជាងគេ គឺ​ស្រមោច​ភ្លើង​ក្រហម​។ បន្ទាប់ពី​ខាំ ស្បែក ចាប់ផ្តើម​លេចចេញ​ចំណុច​ក្រហម​តូចៗ ហើយ​បណ្តាលឲ្យ​មានអារម្មណ៍​ក្តៅក្រហាយ​លើ​ស្បែក​។ មួយថ្ងៃ​ឬ ពីរ ថ្ងៃ​ក្រោយមក ពងបែក​ពណ៌​ស ក៏​បង្ហាញខ្លួន​លើ​តំបន់​ដែល​រង​ផលប៉ះពាល់​។ ដុំ​ពក​ទាំងនេះ ធ្វើឲ្យ​រមា​ស់និង​ឈឺ​បន្តិចបន្តួច​។ តែ​អ្នក​អាច​បន្ថយ​ការឈឺចាប់​នេះ ដោយ​ខ្លួនឯងបាន ដោយ​ប្រើ​ដុំ​ទឹកកក​។ 

​អ្នក​ត្រូវ​លាង​សម្អាត​បរិវេណ​ស្បែក​ដែល​ស្រមោច​ខាំ ហើយ​យក​បង់​រុំ រួច​យក​ដុំ​ទឹកកក​មក​ដាក់​ស្អំ​ពីលើ វា​នឹង​ជួយ​កាត់បន្ថយ​ការឈឺចាប់​បាន​។ យ៉ាងណា ជាទូទៅ​ចំពោះ​ស្រមោច​ភ្លើង​ក្រហម​ខាំ វា​នឹង​ធ្វើឲ្យ​រមាស់​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃ ប៉ុន្តែ​វា​នឹង​បាត់​ទៅវិញ​ទាំងស្រុង ក្នុង​រយៈពេល​មួយ​សប្តាហ៍​។ 

​ប៉ុន្តែ ប្រសិនបើ​អ្នក​សំគាល់​ឃើញថា បរិវេណ​ស្រមោច​ខាំ​ចាប់ផ្តើម​ហើម ឬក៏​រីក​ធំ​ទៅ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ប្រហែលជា​មាន​ឆ្លង​មេរោគ​ហើយ​។ ទន្ទឹមនឹងនោះ ប្រសិនបើ​មាន​អាការ​ពិបាក​ដកដង្ហើម ហើម​បំពង់ក និង​កណ្តាស​ទៀត​នោះ អ្នក​គួរ​ទៅ​ស្វែងរក​ការព្យាបាល​នៅ​មន្ទីរពេទ្យ​៕

ព័ត៌មានផ្សេងទៀត