គ្រឿងផ្សំ​៣​មុខជួយ​ឲ្យ​សក់​ដុះ​ឡើងវិញ​ក្រាស់​ហើយ​រឹងមាំ​

ដោយ៖ 18-07-2019 3:23 pm 378

​អ្នក​ដែលមាន​បញ្ហា​សក់​ជ្រុះ និង​ប្រើប្រាស់​វិធី​ជាច្រើន​ហើយ នៅតែ​មិនអាច​ដោះស្រាយ​បញ្ហា​នេះ​បាន សាកល្បង​វិធី​ខាងក្រោម ៖

ដំបូង​យក​ប្រេង castor​ចំនួន​២​ស្លាបព្រា ដាក់​ក្នុង​ចាន ហើយ​គោះ​ស៊ុត​១ និង​ទឹកឃ្មុំ​១​ស្លាបព្រា​ដាក់ចូល ច្របល់​បញ្ចូល​គ្នា​ឲ្យ​សព្វ​។ បន្ទាប់មក​យក ល្បាយ​នេះ​មក​លាប ម៉ាស្សា​លើ​ស្បែកក្បាល តាំងពី​គល់​សក់ បន្ត​រហូតដល់​ចុង​សរសៃសក់​។ ក្រោយមក យក​ស្បៃ​ឬ​ថង់​រុំ​ក្បាល​របស់​អ្នក រក្សា​ទុកឲ្យ​ឱ​សថធម្មជាតិ​នេះ ធ្វើ​សកម្មភាព ចំនួន​២​ទៅ​៤​ម៉ោង ចាំ​លាងជម្រះ​ចេញ​។ អ្នក​គួរ​ធ្វើបែបនេះ ចំនួន​២​ដង​ក្នុង​មួយ​សប្តាហ៍​។ អនុវត្ត​រូបមន្ត​នេះ ក្នុង​រយៈពេល​២​ទៅ​៣​ខែ អ្នកនឹង​សង្កេតឃើញ​លទ្ធផល​៕

ព័ត៌មានផ្សេងទៀត