សារធាតុចិញ្ចឹម​នៅក្នុង​អង្ករនឹង​ធ្លាក់ចុះ​កាន់តែ​តិច​ទៅៗ!

ដោយ៖ 23-05-2019 2:15 pm 252

​អ្នកដឹង​ហើយ​ថា អង្ករ ដាំ​ឆ្អិន​ហៅថា​បាយ ជា​អាហារ​គ្រឹះ​ដ៏​សំខាន់​សម្រាប់​ប្រជាជន​នៅលើ​ពិភពលោក ជាពិសេស​នៅ​អាស៊ី​យើង​នេះ ដែល​និយម​បរិភោគ​។ អង្ករ​មាន​គុណប្រយោជន៍​ច្រើន​មុខ​ណាស់ សម្រាប់​សុខភាព ដោយ​ក្រៅ​តែ​ជា​ប្រភព​ដំបូង​នៃ​ថាមពល​ហើយ អង្ករ​មាន​ផ្ទុក​វីតាមីន​B​គ្រប់​ប្រភេទ​ទាំងអស់ រួមមាន​វីតាមីន​B1 B2 B5 B9… ប្រូតេអ៊ីន រ៉ែ​ដែក និង​កាល់ស្យូម​។​

ប៉ុន្តែ ជីវជាតិ​ទាំងនេះ​អាច​នឹង​ធ្លាក់​ចុះមក​តិចជាង​មុន នៅ​រយៈពេល​ជាច្រើន​ឆ្នាំ​ទៅមុខទៀត ដោយសារតែ​ការកើនឡើង​កាបូន​ឌី​អ៊ុក​ស៊ីត នៅក្នុង​បរិយាកាស ការប្រែប្រួល​អាកាសធាតុ​។ កត្តា​នេះ កំពុងតែ​គំរាមកំហែង​គុណភាព ផ្នែក​អាហារូបត្ថម្ភ​របស់​អង្ករ​យ៉ាងខ្លាំង​។ មនុស្ស​ដែល​ពឹងផ្អែក​លើ​អង្ករ​ដើម្បី​រស់ នឹងត្រូវ​ស្វែងរក​វិធី ដើម្បី​ចៀសវាង​បញ្ហា ដែល​គំរាមកំហែង​ដល់​សុខភាព​៕ 

ព័ត៌មានផ្សេងទៀត