អំឡុងពេល​មាន​ផ្ទៃពោះ​សប្តាហ៍​ដំបូងស្ត្រី​គួរ​ទទួលទាន​អាហារ​បែបណា?

ដោយ៖ 10-05-2019 2:35 pm 396

​អំឡុងពេល​សប្តាហ៍​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ អ្វីដែល​ស្ត្រី​ញ៉ាំ​នឹង​ក្លាយជា​ទុនបម្រុង​អាហារូបត្ថម្ភ សម្រាប់​អ្នក​និង​កូន​របស់​អ្នក​។ ដូច្នេះ វា​មាន​សារៈសំខាន់​ខ្លាំងណាស់ ដែល​អ្នក​ត្រូវ​ស្តុក​ទុក គ្រប់​អាហារ​បំប៉ន​ឲ្យបាន​ត្រឹមត្រូវ​។ នៅ​ក្នុងនោះ អាហារ​សម្បូរ​ដោយ​ជាតិ​អាស៊ីតហ្វូលិ​ក គឺជា​អាហារ​ដ៏​ត្រឹមត្រូវ ក្នុងការ​ទទួលទាន​នៅ​ដំណាក់កាល​នេះ​។ ពួកគេ ជួយ​ក្នុង​ការអភិវឌ្ឍ​ឆ្អឹងខ្នង ហើយ​ការ​ញ៉ាំ​បន្លែ​បៃតង ក៏​អាចជួយ​បន្ធូរ ដល់​អាការៈ​ក្អួតចង្អោរ នៅពេល​ព្រឹក​ផងដែរ ដោយសារតែ​វា​សម្បូរ​ទៅដោយ​ម៉ាញ៉េ​ស្យូម​។ ក្រៅពី​បន្លែ​ស្លឹក​ពណ៌​បៃតង ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ទទួលទាន​ប្រូ​ខូលី ស៊ុត​និង​ពពួក​សែស្រឡាយ​សណ្តែក​៕

ព័ត៌មានផ្សេងទៀត