ជំងឺ​ដំបៅ​ក្រពះ

ដោយ៖ 09-05-2019 11:34 am 536

​ជំងឺ​ដំបៅ ឬ​រលាក​ក្រពះ តែងតែ​កើត​ពី​ការ បរិភោគ​អាហារ​មិន​ទៀង​ពេលវេលា ឬ​អាហារ​រសជាតិ​ខ្លាំង (​ហឹ​រ , ប្រៃ ,​ជូរ​, ផ្អែម​ខ្លាំង ) គ្រឿង​ស្រវឹង ឬ​កាហ្វេ​អ៊ី​ន ការ​លេបថ្នាំ​ប្រភេទ​ខ្លះ និង​ការ​តប់ប្រមល់​។ ដូច្នេះ​អ្នក​អាច​ការពារ​ជំងឺ​ដំបៅ​ក្រពះ​បាន ដោយ​ចៀសវាង​សកម្មភាព​ទាំងអស់នេះ​។ 

​អាការ​នៃ​ជំងឺ​រលាក​ក្រពះ គឺ​ឈឺពោះ ត្រង់​ចុងដង្ហើម នៅពេល​ពោះ​ទំនេរ ហើយ​អាច​បាត់​ទៅវិញ​នៅពេល​ពោះ មាន​អាហារ​។ អ្នកខ្លះ មាន​ការឈឺ​ក្រោយ​ពិសា​អាហារ ដែល​ឈឺ​បាត់ៗ យូរ​រាប់​ឆ្នាំ ប្រសិន​មាន​អាការ​ធ្ងន់ធ្ងរ អាច​ដល់​ថ្នាក់​ក្អួត​ចេញឈាម បត់ជើងធំ​ខ្មៅ និង​ឈឺពោះ​ធ្ងន់ធ្ងរ ។ 

​ដូច្នេះ ប្រសិនបើ​អ្នកមាន​អាការ​ដូចខាងលើ ត្រូវ​ប្រញាប់​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។ ជាពិសេស អ្នក​ត្រូវ​ផ្លាស់ប្តូរ​សកម្មភាព​ខុស​ឆ្គង​ផង ដោយ​ងាក​មក​ពិសារ​អាហារ​ឲ្យ​ទៀង​ពេល ចៀសវាង​អាហារ​រសជាតិ​ខ្លាំង បញ្ឈប់​ការ​ពិសា​គ្រឿង​ស្រវឹង ឬ​ទឹកក្រូច មាន​ជាតិ​ហ្គាស ប្រយ័ត្ន​ការប្រើ​ថ្នាំ បំបាត់​ការឈឺចាប់​ប្រភេទ​ខ្លះ ហាត់ប្រាណ​ជាប្រចាំ ហើយ​ពិសា​ថ្នាំ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​៕​ប្រភព​៖ankth

ព័ត៌មានផ្សេងទៀត