ពោត​បារាំងបន្លែល្អ សម្រាប់អ្នក​ជំងឺ​ទឹកនោមផ្អែម​

ដោយ៖ 08-05-2019 11:41 am 462

​ពោត​បារាំង មាន​ផ្ទុក​ជាតិ​សរសៃ​( Fiber )​យ៉ាងច្រើន​លើសលុប​។ ការ​ញ៉ាំ​អាហារ​ដែលមាន​ជាតិ​សរសៃ​ច្រើន ជួយ​បង្កើន​ការរំលាយ​អាហារ​បានល្អ និង​កាត់បន្ថយ​ការស្រេកឃ្លាន​។ អាហារ​ដែលមាន​ផ្ទុក​ជាតិ​សរសៃ​( Fiber ) ត្រូវបាន​គេ​ណែនាំ​ជាពិសេស សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​គួរ​ទទួលទាន​។ ការបង្កើន​ការ​ទទួលទាន​អាហារ ដែលមាន​ជាតិ​សរសៃ​ខ្ពស់ បង្ហាញថា វា​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​។ ពោត​បារាំង ក៏មាន​ផ្ទុក​នូវ​សារជាតិ myricetin ជា​សារជាតិ​មួយ ដែល​អាច​បង្កើន​ការ​ស្រូបយក​ជាតិ​ស្ករ ដោយ​សាច់ដុំ​របស់​រាង​កាយ​។ នៅពេលដែល​ដំណើរការ​របៀបនេះ កើតឡើង​យ៉ាង​មាន​ប្រសិទ្ធភាព វា​ធ្វើឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុងឈាម​ធ្លាក់ចុះ​ទាប​៕ ប្រភព​៖stylecraze

ព័ត៌មានផ្សេងទៀត