វែន​តា​ការពារ​ពន្លឺព្រះអាទិត្យពាក់​នៅ​កន្លែង​គ្មាន​ពន្លឺ​គ្រប់គ្រាន់នឹង​ប្រឈម​ការកើត​ជំងឺ​ភ្នែក​

ដោយ៖ 18-04-2019 5:22 pm 502

​វែន​តា​ការពារ​ពន្លឺព្រះអាទិត្យ ឬ​អ្នកប្រើប្រាស់​និយម​ហៅថា​វែន​តាខ្មៅ បាន​ក្លាយជា​សម្ភារ​ប្រើប្រាស់​ដ៏​ពេញនិយម សម្រាប់​មនុស្ស​សម័យ​បច្ចុប្បន្ន ព្រោះ​វា​ចាំបាច់​បំផុត នៅពេលដែល​យើង​ដើរ​ក្រោម​ពន្លឺព្រះអាទិត្យ​ដ៏​ក្តៅ​ហួត​ហែង​។ អត្ថប្រយោជន៍​របស់​វា គឺ​ជួយ​ការពារ​សុខភាព​ភ្នែក និង​ការពារ​សម្រស់​ជុំវិញ​ភ្នែក កុំឲ្យ​ជ្រីវជ្រួញ​ដោយសារតែ​ឥទ្ធិពលព​ន្លឺ​ព្រះអាទិត្យ​។ 

​យ៉ាងណាក៏ដោយ អ្នក​មិនគួរ​ពាក់វែន​តា​ប្រភេទ​នេះ នៅពេល​ល្ងាច ឬក៏​នៅ​ទី​ងងឹត ឬ​នៅ​កន្លែង​ដែល​មិនមាន​ពន្លឺ​គ្រប់គ្រាន់​នោះទេ​។ មិនគួរ ព្រោះ​នឹង​ធ្វើឲ្យ​ភ្នែក​ឈឺ ហើយ​ជាងនេះទៅទៀត​នឹង​ធ្វើឲ្យមាន​ហានិភ័យ នៃ​ការវិវត្ត​ទៅជា​ជំងឺភ្នែកឡើងបាយ​ទៀតផង​។ បន្ថែម​លើ​នេះ អ្នក​ត្រូវតែ​រក្សាវែន​តា​របស់អ្នក​ឲ្យ​ស្អាត ហើយ​កុំ​ប្រើប្រាស់​វែន​តា ដែល​មិន​ធានា​សុវត្ថិភាព ១០០​ភាគរយ នៅក្នុង​ការពារ​កាំរស្មី UV ព្រោះ​វា​អាចធ្វើឲ្យ​ភ្នែក​របស់​អ្នកខូច​៕

ព័ត៌មានផ្សេងទៀត