មុខ​អាហារ​ដែល​ជំរុញ​ដល់​ការ​លូត​កម្ពស់​កុមារ​

ដោយ៖ 10-04-2019 6:23 pm 394

​អាណាព្យាបាល​ឬ​មាតាបិតា ដែល​ចង់ឲ្យ​កូនៗ​លូតលាស់​កម្ពស់​ខ្ពស់ តាមបែប​ធម្មជាតិ គួរ​ដាក់បញ្ចូល​អាហារ​ខាងក្រោម ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ អាហារ​ទាំងនោះ​មានដូចជា​៖

​ទឹកដោះគោ​យ៉ា​អួ គឺជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​វីតាមីន D និង​កាល់ស្យូម ដែលមាន​សារៈសំខាន់ សម្រាប់​ការលូតលាស់​របស់​កុមារ​ទាក់ទង​នឹង​កម្ពស់​។​

​គ្រាប់​ធញ្ញជាតិ  សម្បូរ​ទៅដោយ​វីតាមីន​B​និង​ជាតិ​ដែក​។​

​ផ្លែឈើ ដូចជា​ផ្លែស្វាយ និង​ផ្លែ​ប៉ែស​នឹង​ជួយ​ឲ្យ​កូន​របស់​អ្នក​លូតលាស់​កម្ពស់ និង​ធ្វើឲ្យ​ឆ្អឹង​រឹងមាំ​។​

ការ៉ុត សម្បូរ​វីតាមីន​A ដែល​អ្នក​អាចឲ្យ​កូនៗ​ញ៉ាំ​ឆៅ​បាន​។​

​សាច់មាន់ ត្រូវ​ជ្រើសរើស​សាច់មាន់​ដែលមាន​គុណភាព គ្មាន​គីមី ដោយ​ពួកវា​ជា​ប្រភព​ប្រូតេអ៊ីន​។​

​សណ្តែកសៀង សូមឲ្យ​កូន​របស់អ្នក ញ៉ាំ​សណ្ដែកសៀង​ឲ្យបាន​ច្រើន ព្រោះ​វា​ជា​អាហា​របួស ដែល​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​។ ពួកវា​នឹង​ជួយ​ធ្វើឲ្យ​ឆ្អឹង​និង​សាច់ដុំ​លូតលាស់​ល្អ​។​

ទឹកដោះគោ ជា​ប្រភព​កាល់ស្យូម ដែល​ល្អ​សម្រាប់ ការលូតលាស់​ដល់​ឆ្អឹង​នឹង​ធ្វើឲ្យ​ឆ្អឹង​រឹងមាំ​។ 

ស៊ុត ផ្ទុក​ប្រូតេអ៊ីន ជា​សារធាតុចិញ្ចឹម ដែល​ដើរតួនាទី​ធំ​បំផុត ក្នុង​ការបង្កើន​កម្ពស់​របស់​កូន​អ្នក​៕ 

ព័ត៌មានផ្សេងទៀត