កែងជើង​ប្រេះ ប្រើ​សម្បក​ក្រូចឆ្មារ​

ដោយ៖ 09-04-2019 6:46 pm 635

​ក្រូចឆ្មារ ជា​ឱសថ​យ៉ាង​ពិសេស សម្រាប់​ដោះស្រាយ​បញ្ហា​កែងជើង​ស្ងួត​និង​ប្រេះ​។ ក្រូចឆ្មារ​ជា​ថ្នាំ​សម្លាប់​មេរោគ ប្រឆាំងនឹង​ការ​រលាក​។ ក្រូចឆ្មារ ជួយ​បង្កើន​សុខភាព​ស្បែក និង​ធ្វើឲ្យ​ធូរស្រាល ពី​ការ​រលាក​ស្បែក​។ ក្រូចឆ្មារ គ្មាន​បង្ក​ផលប៉ះពាល់​អ្វី​ទេ ដូច្នេះ​អ្នក​អាច​ប្រើប្រាស់​ក្រូចឆ្មារ​ច្រើន​ប៉ុនណា​ក៏បាន​។​

​វិធី​ធ្វើ ៖ យក​ក្រូចឆ្មារ​មួយ​ចំហៀង ឆ្កឹះ​យក​គ្រាប់​និង​ច្របាច់​ទឹក​ចេញ ហើយ​យក​សម្បក​ក្រូចឆ្មារ​នោះ មក​បំពោក​លើ​កែងជើង រួច​ពាក់​ស្រោមជើង រក្សាទុក​៣០​នាទី ចាំ​យក​វា​ចេញ​។ បន្ទាប់ពីនោះ អ្នក​គួរប្រើ​ប្រេង​ដូចជា​ប្រេង​ដូង មក​លាប​ហើយ​ត្រដុស​ត្រង់​បរិវេណ​ស្បែក​កែងជើង​ដែលមាន​បញ្ហា​ប្រេះ​នោះ​៕

ព័ត៌មានផ្សេងទៀត