បន្ថយ​ស្ករ បន្ថែម​ការ​ញ៉ាំ​បន្លែ​និង​ផ្លែឈើដើម្បី​រក្សា​សម្រស់​នៅ​ក្មេង​ជាង​វ័យ​

ដោយ៖ 07-04-2019 7:19 pm 413

​កាល​នៅ​ជា​យុវវ័យ ស្បែក​របស់​អ្នក​រលោង​មាន​សំណើម អ្នកខ្លះ​មិនចាំបាច់​យកចិត្តទុកដាក់​ថែរក្សា ក៏​សម្រស់​ស្អាត​ដែរ​។ នៅ​ជា​យុវវ័យ ស្បែក​របស់​អ្នក​រលោង ព្រោះ​មាន collagen និង​elastin​គ្រប់គ្រាន់ ហើយ​ដំណើរការ​ចែកចាយ​ខ្លាញ់ ក៏​រលូន​រំលែក​ទៅ​គ្រប់កន្លែង​បាន​ស្មើៗ​គ្នា​។ ផ្ទុយទៅវិញ នៅពេលដែល​អាយុ​កើន ស្បែក​ក៏​ចាប់ផ្តើម​បាត់បង់ collagen ហើយ​កម្រិត​ខ្លាញ់ ក៏​ធ្លាក់ចុះ​បន្តិច​ម្តងៗ​។​

​ប្រសិនបើ​ចង់​រក្សា​សម្រស់​នៅ​ក្មេង​ជាង​វ័យ ពោល ដើម្បី​ពន្យារ​ស្បែក កុំឲ្យ​មើលទៅ​ចាស់​ជ្រីវជ្រួញ​ទៅតាម​អាយុ អ្នកជំនាញ​ផ្នែក​ស្បែក​របស់​អាមេរិក បាន​ណែនាំ​ដូចខាងក្រោម ៖

-​គួរ​បន្ថយ​ការ​ញ៉ាំ​ស្ករ ព្រោះ​វា​នឹង​ទៅ​ពន្លឿ​ន​ភាពចាស់ឲ្យ​ចូលមក​កាន់តែ​លឿន ផ្ទុយ​ពីនេះ ត្រូវ​បន្ថែម​ការ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឲ្យបាន​ច្រើន​វិញ ព្រោះ​ពួកវា​ជួយ​ការពារ ការបំផ្លាញ​កោសិកា​។​

-​បន្ថែមសំណើម​ដល់​ស្បែក និង​មិនត្រូវ​ប្រើ​ផលិតផល​ផ្តេសផ្តាស់ ដែល​ធ្វើឲ្យ​ខូច​ស្បែក​។​

-​ការពារ​ស្បែក​ពី​កម្តៅ​ព្រះអាទិត្យ ខ្យល់​និង​អាកាសធាតុ​ត្រជាក់​។​

-​យកចិត្តទុកដាក់ នៅក្នុង​ការថែរក្សា​អ័រម៉ូន​របស់​អ្នក​។ ឧទាហរណ៍​ដូចជា អ័រ​ម៉ូ thyroid​និង​អ័រម៉ូន​estrogens ដែល​ជួយ​បន្ថយល្បឿន នៃ​ដំណើរ​ការវិវត្ត​ទៅរក​ភាព​ចាស់​ទ្រុឌទ្រោម​។​

-​ចៀសវាង ការចាក់​បញ្ចូល​ផលិតផល​ថែរក្សា​ស្បែក ព្រោះ​បើតាម​ការសិក្សា​បង្ហាញថា ពួកវា​នឹង​ទៅ​បង្កើនល្បឿន​នៃ​ដំណើរការ​បំផ្លាញ​ឆ្អឹង​៕

ព័ត៌មានផ្សេងទៀត