ក្រោយ​ហាត់ប្រាណគួរ​ត្រាំ​ខ្លួន​ក្នុង​ទឹក​នេះ!

ដោយ៖ 03-04-2019 1:48 pm 301

​ក្រោយពី​ហាត់ប្រាណ អ្នក​គួរតែ​ត្រាំ​រាងកាយ​នៅក្នុង​ទឹក​ផ្សំ​ពី​ម្ស៉ៅ​សូដា​។ ដំបូង​ដាំទឹក​ក្នុង​បរិមាណ​ល្មម​ឲ្យ​ពុះ ហើយ​យក​ម្ស៉ៅ​សូដា​ក្នុង​បរិមាណ​១​ភាគ​២​កញ្ចប់ ចាក់​ចូលក្នុង​ទឹក​ដែល​កំពុងពុះ រួច​រង់ចាំ​ដល់​ម្ស៉ៅ​សូដា​រលាយ​ចូល​ទឹក​អស់ ចាំ​យក​វា​មកចាក់​លាយ​ជាមួយ​ទឹក​ក្នុង​អាង​។ បន្ទាប់មក​ចូល​ត្រាំ​ខ្លួន​នៅក្នុង​ទឹក​នេះ រយៈពេល​២០​នាទី វា​នឹង​ជួយ​សម្រួល​ដល់​ការឈឺចាប់​សាច់ដុំ ដែល​អ្នក​បាន​ប្រើប្រាស់​អំឡុងពេល​ហាត់ប្រាណ និង​ជួយ​ឲ្យ​អ្នក​បានសម្រាក ព្រមទាំង​ធ្វើឲ្យ​ស្បែក​រលោង​ផងដែរ​៕

ព័ត៌មានផ្សេងទៀត