ប្រយ័ត្ន!សារធាតុបង្កមហារីកក្នុង​ដំឡូងបារាំង​ចៀន​ស្រួយ​

ដោយ៖ 03-04-2019 12:57 pm 467

​អង្ក​ការ Foodwatch e.V. នៅ​ប្រទេស​អាល្លឺម៉ង់ បាន​រកឃើញ​សារធាតុ អា​គ្រីឡា​មីដ (Acrylamid) លើស​កំណត់​ក្នុង​ដំឡូងបារាំង​ចៀន ស្រួយ ដែលជា​សារធាតុពុល​មួយ​ប្រភេទ ជំរុញ​ឲ្យ​កើត​មហារីក​។ បើសិន​ក្មេង​ទម្ងន់ ២០ គីឡូក្រាម ញ៉ាំ​ដំឡូងបារាំង​ចៀន​ស្រួយ ច្រើនជាង ៥​ចំណិត គឺ​ចាត់ទុកថា បានទទួល​សារធាតុ​នេះ ច្រើន​លើស​កម្រិត​ហើយ​។ ចំពោះ​អ្នក​ដែលមាន​ទម្ងន់ ៨៥ គីឡូក្រាម​វិញ បើសិនជា​ទទួលទាន ដំឡូងបារាំង​ចៀន​ស្រួយ កន្លះ​ស្បោង គឺ​ចាត់ទុកថា ច្រើនពេក​ហើយ​។

​បញ្ហា​នេះ អង្ក​ការ​សុខភាព​ពិភពលោក ( WHO ) បាន​ណែនាំ​ចំណី​ញ៉ាំ​លេង ដែលមាន​សារធាតុ Acrylamid អាច​ទទួលទាន​បាន​១​ថ្ងៃ ប្រហែល​១​មីក្រូ​ក្រាម​ប៉ុណ្ណោះ​។ នាយកដ្ឋាន​ត្រួតពិនិត្យ​ចំណីអាហារ BFR នៅ​ប្រទេស​អាល្លឺម៉ង់ បាន​ដាស់តឿន​ថា សារធាតុ Acrylamid មាន​អន្តរាយ​ដល់​សុខភាព អ្នក​មិនត្រូវ​ទទួលទាន ដំឡូងបារាំង​ស្រួយ រាល់ថ្ងៃ​ទេ​។ សារធាតុ​នេះ អ្នក​មិនអាច​មើលឃើញ​ឡើយ ប៉ុន្តែ​អ្នក​ទទួលទាន​អាច​សង្កេតឃើញ​បាន បើសិន​ឃើញ​មាន​ចំណុច​អុជៗ​ពណ៌​ត្នោត នៅលើ​ដំឡូងបារាំង​ចៀន អ្នក​មិនគួ​រទិញ​ទទួលទាន​ទេ​៕ ប្រភព​៖ankth

ព័ត៌មានផ្សេងទៀត