ភ្ញាក់​ដឹងខ្លួនហើយ ​មិនអាចកម្រើកខ្លួន​បាន​

ដោយ៖ 21-03-2019 2:55 pm 594

​នៅពេល​គេង​លក់​សុខៗ ស្រាប់តែ​ភ្ញាក់​ដឹងខ្លួន​នៅ​ពេលយប់ ហើយ​មិនអាច​បំលាស់​ទី​បាន និង​មាន​អារម្មណ៍ ដូចជា​មាន​អ្វី​សង្កត់​មិនឲ្យ​កម្រើកខ្លួន​រួច​។ ពេលខ្លះ​ករណីនេះ ត្រូវបាន​គេ​ផ្សាភ្ជាប់​ទៅនឹង​រឿង​អបិយ​ជំនឿ ថា​មាន​ពពួក​អមនុស្ស​មក​រំខាន​។ ប៉ុន្តែ​មាន​មូលហេតុ ដែល​នាំឲ្យ​កើតមាន​បញ្ហា​នេះឡើង​។ ធម្មតា នៅពេលដែល​យើង​គេង​លក់ រាងកាយ​របស់​យើង​នៅ​ស្ងៀម​ទ្រឹង គ្មាន​ចលនា​អ្វី​ឡើយ​។ នៅពេល​គេង​លក់ ហើយ​រាងកាយ​មិនអាច​ធ្វើ​សកម្មភាព​អ្វី​បាន សាច់ដុំ​របស់​យើង​បាន​បិទ ទៅតាម​ដំណេក​នោះដែរ ខណៈ​ខួរក្បាល​របស់​យើង​វិញ​នៅ​ដំណើរការ​។ មនុស្ស​ប្រហែល​៧​ភាគរយ ធ្លាប់​មានបទពិសោធន៍​គេង ជួប​រឿង​បែបនេះ ដែល​យ៉ាងហោចណាស់​ក៏​ធ្លាប់​ជួប​ម្តង​ដែរ​។ អ្នក​ដែល​ធ្លាប់​មានបទពិសោធន៍ បាន​និយាយថា រឿង​បែបនេះ ពួកគេ​ជួបប្រទះ​ភាគច្រើន​នៅពេល​គេង​ផ្ងា​៕

ព័ត៌មានផ្សេងទៀត