ត្រី​កា​ម៉ុង ជួយ​ដល់​សរសៃឈាម និង​បេះដូង​

ដោយ៖ 20-03-2019 1:31 pm 492

​សារធាតុ​អូ​មេហ្គា ៣ ដែលមាន​នៅក្នុង​ត្រី​សមុទ្រ ដូចជា​ត្រី​សាល​ម៉ន ឬ​ត្រី​មេក​ខឺ​រេល នោះ​តាមពិត ក៏មាន​នៅក្នុង​ត្រី​កា​ម៉ុង (​ប្លាធូ​) ផងដែរ ។ នៅក្នុង​សាច់​ត្រី​កា​ម៉ុង ១០០​ក្រាម មាន​អូ​មេហ្គា ៣ ប្រហែល ២​ទៅ​៣​ក្រាម ដែល​គ្រប់គ្រាន់ សម្រាប់​សេចក្តីត្រូវការ​របស់​រា​ង​កាយ ប្រសិនបើ​បរិភោគ​ជា​ប្រចាំថ្ងែ​។ សម្រាប់​អ្នក​ដែល​មិន​បរិភោគ​ត្រី​សមុទ្រ រាងកាយ​អាច​ខ្វះ​សា​ធាតុ​អូ​មេហ្គា​៣ ធ្វើឲ្យ​រាងកាយ ទទួលយក​សា​ធាតុ អូ​មេហ្គា ៦ ពី​ប្រេង​រុក្ខជាតិ និង​ស៊ុត​មក​ជំនួស​កាន់តែច្រើន ដែល​ជាហេតុ ធ្វើឲ្យ​រាងកាយ​អាច​ខ្វះ​តុល្យភាព ធ្វើឲ្យ​ជាលិកា រលាក កើត​ជំងឺ​រលាក​សន្លាក់ ទឹកនោម​ផ្អែម ឬ​ជំងឺ​ភ្លេច​ភ្លាំងស្មារតី (Alzheimer) ។ 

​អូ​មេហ្គា ៣ (Omega-3) ជា​ខ្លាញ់​ឆ្អែត ជួយ​កាត់បន្ថយ​អត្រា​ស្លាប់ ដោយសារ​ជំងឺ​បេះដូង ជំងឺ​សរសៃឈាម​ត្បៀត បន្ថយ​កូលេ​ស្តេ​រ៉ូល ត្រៃ​គ្លី​សី​រ៉ៃ រហូតដល់​កំហាប់​ស្អិត​របស់​ឈាម​។ ដូច្នេះ​គួរ​ទទួលទាន ត្រី​សមុទ្រ ដូចជា ត្រី​កា​ម៉ុង (​ប្លាធូ​) ឲ្យបាន​ញឹកញាប់ ដើម្បី​សុខភាព​៕​ប្រភព​៖ankth

ព័ត៌មានផ្សេងទៀត