វិធី​ជ្រើសរើស ទិញ​អាហារ​កំប៉ុង​

ដោយ៖ 19-03-2019 6:45 pm 508

​មុននឹង​ទិញ​អាហារ​កំប៉ុង គួរ​សង្កេតមើល​ដូចខាងក្រោម ៖ 

១. អាហារ​កំប៉ុង​ដែល​ល្អ ត្រូវមាន​លក្ខណៈ​ប្រក្រតី គម្រប និង​គូទ​កំប៉ុង​ត្រូវ​រាបស្មើ ឬ​ខូង​ចូលក្នុង​បន្តិច មិន​ប៉ោង​ចេញ​ក្រៅ ។ 

២. កំប៉ុង​មិនមាន​ច្រែះ ស្នឹម​ជាពិសេស បរិវេណ​មាត់​គម្រប ព្រោះថា​វា អាច​ឆ្លុះ ឬ​លេច ធ្វើឲ្យ​អតិសុខុមប្រាណ​ខាងក្រៅ ចូល​ទៅបាន បង្ក​ជា​ជាតិពុល​។ 

៣. ស្នាម​តំណ​វ័ណ្ឌ​កំប៉ុង មាន​សភាព​ជិត​ណែន រៀបរយ គ្មាន​ស្នាម​ប្រេះ​បែក ឬ​លេច​។ 

៤.​មាន​ផ្លាក​ប្រាប់​ពី​ឈ្មោះ​អាហារ ទម្ងន់ បរិមាណ​ពិតប្រាកដ គ្រឿងផ្សំ​របស់​អាហារ បញ្ជាក់​កាលបរិច្ឆេទ​ផលិត និង​ផុតកំណត់​ប្រើប្រាស់ ឈ្មោះ​និង ទីកន្លែង​ផលិត ព្រមទាំង​លេខ​បញ្ជី​ពិនិត្យ គុណភាព​អាហារ របស់​ក្រសួងសុខាភិបាល​ច្បាស់លាស់​លើ​ផ្លាក គម្រប ឬ​កំប៉ុង ៕ ប្រភព​៖ankth

ព័ត៌មានផ្សេងទៀត