បន្ថយ​ស្លាកស្នាម​របួស​លើ​ផ្ទៃមុខ​

ដោយ៖ 18-03-2019 6:51 pm 571

​ស្លាកស្នាម​របួស ដូចជា​ដោយសារតែ​ការ​រលាក​ទឹ​កក្តៅ ជួប​គ្រោះថ្នាក់​ធ្វើឲ្យ​ស្បែក​មាន​ស្នាម ការ​កោស ក​កិត​…​អ្នក​អាច​សាកល្បង​ប្រើ​វិធី​ខាងក្រោម​។​

​យក​ប្រេង​អូ​លីវ​មួយ​ស្លាបព្រា លាយ​ជាមួយ​ប្រេង​ដើម​តែ​២​ស្លាបព្រា ហើយ​យកមក​លាប​លើ​ផ្ទៃ​មុខស្ងួត​។ បន្ទាប់មក យក​កន្សែង​ជ្រលក់​ទឹក​ក្តៅឧណ្ណៗ គ្រប​លើ​ផ្ទៃមុខ ចំនួន​១០​នាទី ចាំ​ជូត​ប្រេង​ចេញពី​ផ្ទៃមុខ​ថ្នមៗ​។ អ្នក​អាច​ធ្វើបែបនេះ ២​ដង​ក្នុង​មួយថ្ងៃ​។ 

​ប្រេង​ដើម​តែ មាន​សមត្ថភាព​ជួយ​កាត់បន្ថយ​ស្លាកស្នាម បន្ថែម​លើ​នេះ​វា ក៏​ជួយ​ប្រយុទ្ធប្រឆាំង​នឹង​មុន​ផងដែរ​។ ចំណែកឯ​ប្រេង​អូ​លីវ ជួយ​ធ្វើឲ្យ​ស្បែក​ទន់ ជួយ​ជួសជុល​ស្បែក​និង​ផ្តល់​សំណើម​ដល់​ស្បែក​។ វិធី​នេះ អាចជួយ​កាត់បន្ថយ ស្លាកស្នាម​មិនឲ្យ​បង្ហាញ​ច្បាស់ តែ​មិនអាច​កាត់បន្ថយ​ស្នាម​បាន​ទាំងស្រុង​នោះទេ​៕

ព័ត៌មានផ្សេងទៀត