វិធី​ការពារ​និង​កែ​បញ្ហា​បែក​សង្វារ​ពោះ​

ដោយ៖ 01-02-2019 4:46 pm 647

​មូលហេតុ​ក្បាលពោះ​បែក​សង្វារ មកពី​ស្បែក​បរិវេណ​នោះ រីក​មាឌ (​យឺត​)​ខ្លាំង ទាំង​ក្នុង​សភាព​ធម្មតា និង​ដោយសារ ស្ត្រី​មានគភ៌​, ស្ត្រី​បំបៅ​ដោះកូន​, អ្នក​ដែល​ធាត់​លឿន​ពេក​, វ័យ​ជំទង់ (​ចន្លោះ​ពី​អាយុ ៩​ទៅ ១៣​ឆ្នាំ​) មាន​បម្រែបម្រួល នៃ​ការរីក​ធំធាត់​យ៉ាង​ឆាប់រហ័ស ,​កើត​ជំងឺ​ទឹកនោម​ផ្អែម , ការប្រើប្រាស់​ថ្នាំ​ដែលមាន​ធាតុ​ផ្សំ របស់​ស្តេ​រ៉ូ​អ៊ីដ (Steroid) យូរពេក និង​អ្នក​កើត​ជំងឺ Cushing''s និង Marfan Syndromes ។ 

​វិធី​ព្យាបាល 

​ចំពោះ​ស្ត្រី​មាន​គ​ត៌ អាច​ការពា​រការ​បែក​សង្វា​ពោះ ដោយ​លាបឡេ​ថែ​ស្បែក​ជាប្រចាំ នៅ​បរិវេណ​ក្បាលពោះ តាំងពី​ទើប​មាន​គភ៌ ។ ចំណែក​អ្នក​ធាត់​វិញ នៅពេល​សម្រក​ទម្ងន់ សង្វា​ពោះ ក៏​ចុះថយ​ទៅតាម​នោះដែរ​។ ប្រការ​សំខាន់​មិន​គួរប្រើ​ថ្នាំ​ស្តេ​រ៉ូ​អ៊ីដ ញឹកញាប់​បន្តបន្ទាប់​គ្នា​យូរពេក​ឡើយ ហើយក៏​ត្រូវ​ស្ថិតក្រោម​ការថែទាំ​ព្យាបាល​ពី​គ្រូពេទ្យ​ផងដែរ​ទើប​មាន​សុ​វត្តិភាព ។ 

​ការថែទាំ 

​ដើម្បី​កែ​បញ្ហា​បែក​សង្វារ​ពោះ គួរប្រើ​ថ្នាំ​សម្រាប់​លាប ដែល​ផ្សំ​ឡើង​ដោយ​អាស៊ីដ​វីតាមីន A ដូចជា Tretinoin អាចជួយ​ឲ្យ​អា​ការប្រសើរឡើង និង​ត្រូវ​ទទួលទាន​អាហារ ឲ្យបាន​គ្រប់​ទាំង​៥​ក្រុម ហាត់ប្រាណ ឲ្យបាន​ជាប់​ជាប្រចាំ ទើប​សុខភាព​រាងកាយ​បានល្អ មាំមួន​។ ពិសេស​ត្រូវ​លាបឡេ​បំប៉ន​ស្បែក​ជាប្រ​ចាំផង​៕ ប្រភព​៖ankth 

ព័ត៌មានផ្សេងទៀត