ម្ស៉ៅ​រមៀត​និង​ស៊ុតដោះស្រាយ​បញ្ហា​ស្បែក​ស្ងួតគ្រប់កន្លែង​

ដោយ៖ 03-01-2019 6:14 pm 800

​ស្បែក​នៃ​រាងកាយ​ស្ងួត គ្មាន​សំណើម អាច​ប្រើប្រាស់​ម៉ាស​ផ្សំ​ពី​ម្ស៉ៅ​រ​មៀត តែ​ត្រូវ​បន្ថែម​គ្រឿងផ្សំ​៣​មុខ​ផ្សេងទៀត ដើម្បី​ទទួលបាន​ស្បែក មាន​សំណើម រលោង​តាមបែប​ធម្មជាតិ​។​

​គ្រឿងផ្សំ 

-​ម្ស៉ៅ​រមៀត​

-​ស៊ុត ១

-​ប្រេង​អាល់​ម៉ុន ឬ​ប្រេង​អូ​លីវ​២​ទៅ​៣​ដំណ​ក់​

-​ទឹក​ផ្កា​កុលាប កន្លះ​ស្លាបព្រា​

-​ទឹ​ក្រូចឆ្មារ កន្លះ​ស្លាបព្រា​

​វិធី​ធ្វើ​និង​ប្រើ​

​យក​ផ្នែក​ពណ៌​ស​នៃ​ស៊ុត លាយ​ជាមួយ​ប្រេង​អាល់​ម៉ុន ឬ​ប្រេង​អូ​លីវ ហើយ​បន្ថែម ទឹក​ផ្កា​កុលាប ទឹក​ក្រូចឆ្មារ និង​ម្ស៉ៅ​រមៀត​មួយ​ចិប កូរ​ចូលគ្នា​ឲ្យ​សព្វ​។ ទទួលបាន​ល្បាយ​នេះហើយ យកមក​លាប​បរិវេណ​ស្បែក​ដែល​ស្ងួត​ក្រៀមក្រោះ ជាពិសេស​ផ្ទៃមុខ កែងដៃ ជង្គង់ ហើយ​រក្សា​វា​ទុក​ទាល់តែ​ស្ងួត ចាំ​លាងជម្រះ​ចេញ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ​។ គួរ​អនុវត្តតាម​រូបមន្ត​នេះ ឲ្យបាន​៣​ទៅ​៤​ដង​ក្នុង​មួយ​សប្តាហ៍​៕

ព័ត៌មានផ្សេងទៀត