បំបាត់​ស្លាកស្នាម​លើ​ផ្ទៃមុខដោយ​ទំពាំងបាយជូរ​

ដោយ៖ 21-12-2018 10:21 am 1138

​បញ្ហា​ស្លាកស្នាម​នៅលើ​ផ្ទៃមុខ​ស្ត្រី គឺជា​កង្វល់​មួយ ធ្វើឲ្យ​បាត់បង់​នូវ​ទំនុកចិត្ត​។ ដូច្នេះ អ្នក​ដែលមាន​ស្លាកស្នាម​លើ​ផ្ទៃមុខ អាច​សា​កល្ប​ប្រើ​ទំពាំងបាយជូ​។ 

​គ្រឿងផ្សំ ៖ ទំពាំងបាយជូរ​ខៀវ បៃតង ៤​ទៅ​៥ ផ្លែ​, ទឹកដោះគោ​ជូរ​២​ស្លាបព្រា និង​ទឹកឃ្មុំ ១​ស្លាបព្រា​។​

​វិធី​ធ្វើនិងប្រើ ៖ យក​ទំពាំងបាយជូរ មក​ចិត​យក​គ្រាប់​ចេញ កិន​ឲ្យ​ម៉ដ្ឋ​រួច​ដាក់​ទឹកដោះគោ និង​ទឹកឃ្មុំ​ចូល រួច​កូរ​ឲ្យ​សព្វ ។ បន្ទាប់មក យក​ល្បាយ​នេះ​ ទៅ​បំពោក​លើ​ផ្ទៃមុខ ទុកចោល​ប្រមាណ​២០​នាទី ចាំ​លាង​ចេញ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ ។ ធ្វើតាមរូបមន្ត​នេះ ឲ្យបាន​ញឹកញាប់​រៀងរាល់ ២​ទៅ​៣ ថ្ងៃ​ម្តង​។ ប្រសិនបើ​ធ្វើជា​បន្តបន្ទាប់គ្នា​ យ៉ាងយូរ​១៥​ថ្ងៃ នោះ ស្បែក​មុខ​អ្នកនឹង​រលោង​ស្អាត បាត់​ស្នាម​អស់​មិន​ខាន​៕ ប្រភពៈ​antkh​

ព័ត៌មានផ្សេងទៀត