សារសំខាន់​និង​បន្លែ​ដែលមាន​ផ្ទុកអាស៊ីដហ្វូលិ​ក​

ដោយ៖ 12-12-2018 12:12 pm 1252

​ជាទូទៅ យើង​មិនសូវ​ខ្វះ​វីតាមីន A,C​និង​E​ទេ ព្រោះ​បាន​ពី​បន្លែ​និង​ផ្លែឈើ​ដែល​បរិភោគ​ស្ទើរ​រៀងរាល់ថ្ងៃ​។ ប៉ុន្តែ​អាស៊ីដហ្វូលិ​ក (Folic Acid) ក៏មាន​សារសំខាន់​ដែរ សម្រាប់​ទ្រទ្រង់​រាងកាយ ដែល​បញ្ហា​នេះ សមាគម​ម្ហូបអាហារ នៅ​ប្រទេស​អាល្លឺម៉ង់ បាន​ណែនាំ​ឲ្យ​បរិភោគ យ៉ាងតិច​បំផុត​មួយថ្ងៃ ៤០០​មីក្រូ​ក្រាម​។ ព្រោះ​ប្រសិនបើ​រាងកាយ ខ្វះ​អាស៊ីដហ្វូលិ​ក រយៈពេល​យូរ អាច​ប្រឈម​នឹង​ជំងឺ​បេះដូង ជាពិសេស ស្ត្រី​មាន​ផ្ទៃពោះ វា​បណ្តាលឲ្យ​ប៉ះពាល់​ដល់​ទារ​កក្នុងផ្ទៃ​។ 

​អាស៊ីដហ្វូលិ​ក មាន​នៅក្នុង​ក្រុម​អាហារ វីតាមីន B ដូចជា​បន្លែ​បៃតង ប៉េង​ប៉ោះ មើម​បន្លែ​ផ្សេងៗ ត្រសក់ ក្រូច នំប៉័ង​ហូល​វីត ថ្លើម ផលិតផល​ទឹកដោះគោ និង​ស៊ុត​ជាដើម​។ ប៉ុន្តែ ដើម្បី​កុំឲ្យ​អាហារ​បាត់បង់ អាស៊ីដហ្វូលិ​ក ដោយ​កម្តៅ និង​បរិយាកាស អ្នកជំនាញ​បាន​ណែនាំ ឲ្យ​បរិភោគបន្លែ​ចម្រុះ យ៉ាងហោចណាស់ មួយថ្ងៃ ២​ទៅ​៣​ចាន​តូច ហើយ​បន្លែ ក៏​មិនគួ​រលាង ឬ​ប្រើ​កម្តៅ​យូរពេក​ទេ គួរ​ចំហុយ​ជំនួស​ការ​ស្ងោរ​៕ ប្រភពៈ antkh

ព័ត៌មានផ្សេងទៀត