ជីវិត និងកម្សាន្ត

“Fast and Furious 9” ក៏មាន​ប្លង់​​ថត​នៅ​​ប្រទេស​ថៃ​ដែរ​

ដោយ៖ vayofm team    05-07-2019 5:26 PM    295

​កំពូល​ខ្សែភាពយន្ដ​ហូលីវូដ “Fast and Furious” បានចាប់ផ្ដើម​ថត​វគ្គ​ថ្មី​ហើយ គឺ “Fast and Furious 9”​។ តាម​ការចុះផ្សាយ​របស់​បណ្ដាញ​សារព័ត៌មាន ឈុត​ឆាក​មួយចំនួន​នៃ​ខ្សែភាពយន្ដ​នេះ ក៏មាន​ថត​នៅក្នុង​ប្រទេស​ថៃ​ដែរ ដែល​ចាប់ផ្ដើម​ថត​តាំងពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​មកម្ល៉េះ​។ ទីតាំង​គឺ​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ គឺ​នៅ​ចំការ​ដូង​Khao Thong ក្នុង​ខេត្ដ​Krabi​។ ទីតាំង​ថត​ត្រូវបាន​បាំងបិទ​ជិត​មិនឲ្យ​សាធារណជន​ឃើញទេ​។ 

​ក្រៅពី​ថត​នៅ​Khao Thong រឿងនេះ​នឹង​បន្ដ​ថត​នៅ​ខេត្ដ​មួយចំនួនទៀត​ក្នុងប្រទេស​ថៃ ដូចជា​Phang Nga, Phuket និង​ខេត្ដ​Surat Thani រហូតដល់​ថ្ងៃទី​២៧​ខែកក្កដា​។ យ៉ាងណាមិញ​ប្រធាន​គ្រប់គ្រង​ការថត​រឿង​របស់​ថៃ​បានឲ្យដឹងថា តួអង្គ​សំខាន់ៗ​ដូចជា Vin Diesel និង Jason Statham មិនបាន​មក​ថត​នៅ​ប្រទេស​ថៃ​ទេ ពួកគេ​កំពុង​ថត​នៅ​អង់គ្លេស​និង​អាមេរិក រីឯ​អ្នក​មក​ថត​គឺជា​តួ​ជំនួស​ប៉ុណ្ណោះ​៕