ជីវិត និងកម្សាន្ត

តារា​សម្ដែង​សៀក​​បែប​កំប្លែង​​ធ្វើឲ្យ​កក្រើក​​Britain's Got Talent 2019

ដោយ៖ vayofm team    14-05-2019 2:58 PM    699

​ជាធម្មតា​ការសម្ដែង​សៀក​មាន​ទាំង​ឈុត​ឆាក​សាហាវៗ ព្រឺ​ព្រួច ហើយក៏​មាន​ឈុត​ឆាក​បែប​សប្បាយៗ ដើម្បី​បម្រើ​ចក្ខុ​របស់​អ្នកទស្សនា​។ ប៉ុន្ដែ​យ៉ាងណាមិញ​អ្នក​សម្ដែង​សៀក​គឺជា​អ្នក​ដែល​បាន​សិក្សា​ពី​សិល្បៈ បច្ចេកទេស និង​កលល្បិច​ក្នុង​ការសម្ដែង​របស់គេ​យ៉ាង​ប៉ិនប្រសព្វ​បំផុត រហូតដល់​អ្នកទស្សនា​ខ្លះ​គិតថា ពួកគេ​ចេះ​មន្ដអាគម​ន៍​ផង​ក៏មាន​។ ប៉ុន្ដែ​យ៉ាងណាមិញ​សម្រាប់​បុរស​ជនជាតិ​ម៉ិក​ស៊ិកម្នាក់ បាន​ប្រើប្រាស់​ភាពប៉ិនប្រសព្វរ​បស់​លោក​យ៉ាង​សាមញ្ញ​បំផុត ពេល​ចូលរួម​ក្នុង​ការប្រកួត​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​Britain's Got Talent 2019​។ លោក​មាន​រហ័ស​នាម​ថា អ្នក​សម្ដែង​សៀក​បែប​កំប្លែង​។ 

​តោះ​ចង់ដឹង​ការសម្ដែង​របស់លោក​រី​ករាយ​យ៉ាងណា សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖