ជីវិត និងកម្សាន្ត

កូរ៉េខាងត្បូង​​គ្រោង​លុបចោល​​ច្បាប់​​ហាមឃាត់​​ការ​រំលូតកូន​​នៅ​ឆ្នាំ​២០២០

ដោយ៖ vayofm team    12-04-2019 11:11 AM    631

​តាម​ការបញ្ជាក់​ពី​តុលាការ​រដ្ឋធម្មនុញ្ញ​កូរ៉េខាងត្បូង​បានឲ្យដឹងថា នៅ​ចុងឆ្នាំ​២០២០​កូរ៉េខាងត្បូង​ត្រូវតែ​ពិនិត្យឡើងវិញ​នូវ​ច្បាប់​ហាមឃាត់​មិនឲ្យ​រំលូតកូន ព្រោះ​ច្បាប់​នេះ​ត្រូវតែ​លុបចោល​វិញ​។ ស្ថិតក្រោម​បម្រាម​ឆ្នាំ​១៩៥៣ ស្ដ្រី​នៅ​កូរ៉េខាងត្បូង​មិន​អនុញ្ញាតឲ្យ​រំលូតកូន​ដាច់ខាត លើកលែងតែ​ករណី​ចាប់រំលោភ ឬ​សុខភាព​ម្ដាយ​មិនល្អ​។ អ្នក​ដែល​រំលោភច្បាប់​ត្រូវ​ទទួលពិន័យ ហើយ​អាច​ប្រឈម​នឹង​ទោស​ជាប់ពន្ធនាគារ​ទៀតផង រីឯ​គ្រូពេទ្យ​ជា​អ្នក​ជួយ​ក្នុងការ​រំលូតកូន​ក៏​មានទោស​ដូចគ្នា​។​

​ប៉ុន្ដែ​ការហាមឃាត់​នេះ​ត្រូវ​រង​ការរិះគន់​យ៉ាងខ្លាំង និង​ទាមទារ​ឲ្យមាន​ការផ្លាស់ប្ដូរ​។ ការហាមឃាត់​មិនឲ្យ​រំលូតកូន ជា​ទង្វើ​ប្រឆាំងនឹង​សិទ្ធិសេរីភាព​របស់​ស្ដ្រី​នៅ​កូរ៉េខាងត្បូង នេះ​បើតាម​ការលើកឡើង​ពី​ក្រុមគាំទ្រ​ការ​រំលូតកូន​។ ក្នុង​ការស្ទង់មតិ​កាលពី​ថ្ងៃ​ពុធ ៥៨​ភាគរយ​ពេញចិត្ដ​ឲ្យ​លុប​ចោលច្បាប់​នេះ​។ នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​តុលាការ​បាន​បញ្ជាក់ថា ការហាមឃាត់​មិនឲ្យ​រំលូតកូន ជា​ការរារាំង​សិទ្ធិ​របស់​ស្ដ្រី​ក្នុង​ការបន្ដ​គោលដៅ​របស់គេ ហើយ​រំលោភសិទ្ធិ​ក្នុង​ការថែរក្សា​សុខភាព​។ អំ​ប្រី​យ៉ុង​ពឹងផ្អែក​ទាំងស្រុង​លើ​រាងកាយ​របស់​ម្ដាយ​សម្រាប់​ការរស់រាន់​មានជីវិត ដូច្នេះ​មិនអាច​សន្មត់​បានថា​ពួកវា​ត្រូវតែ​រស់នៅ​ដោយ​ឯករាជ្យ និង​ត្រូវតែមាន​សិទ្ធិ​រស់រានមានជីវិត​ឡើយ​៕