ជីវិត និងកម្សាន្ត

មហាសេដ្ឋី​​ត្បូង​ពេជ្រ​​មួយរូប​​ស្លាប់​ក្នុងពេល​​វះកាត់​​ពង្រីក​​ប្រដាប់ភេទ​

ដោយ៖ vayofm team    07-03-2019 2:30 PM    1620

​មហាសេដ្ឋី​ត្បូង​ពេជ្រ​មួយរូប​បាន​គាំងបេះដូង​ស្លាប់​ភ្លាមៗ ក្នុងអំឡុងពេល​វះកាត់​ពង្រីក​ប្រដាប់ភេទ​ក្នុង​ទី​ក្រុងប៉ារីស​។ លោក​Ehud Arye Laniado​ជនជាតិ​អា​ហ្សង់​ទីនមាន​អាយុ​៦៥​ឆ្នាំ បាន​ស្ថិតក្នុង​គ្លីនិក​ឯកជន​មួយកន្លែង​ក្នុង​ទី​ក្រុងប៉ារីស​ប្រទេស​បារាំង​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន នៅពេលដែល​លោក​ទទួល​ការវះកាត់​ដែល​បង្ហាញ​សញ្ញា​ថា​មាន​គ្រោះថ្នាក់​។

 

​មហាសេដ្ឋី​ជា​ពាណិជ្ជករ​ត្បូង​ពេជ្រ​រូបនេះ មាន​អាកា​រៈគាំង​បេះដូង​ក្រោយ​សារធាតុ​ម្យ៉ាង​ត្រូវបាន​ចាក់​បញ្ចូល​ក្នុង​លិង្គ​របស់លោក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែលហ្ស៊ិក​។ ដំណឹង​មរណភាព​បានទទួល​ពី​ក្រុមហ៊ុន​របស់លោក​ឈ្មោះ​Omega Diamonds មាន​មូលដ្ឋាន​នៅក្នុង​រដ្ឋធានី​Antwerp​ប្រទេស​បែលហ្ស៊ិក​។ សូមបញ្ជាក់ថា លោក​Ehud​បាន​ចាប់​អាជីព​ជា​អ្នករកស៊ី​ផ្នែក​ត្បូង​ពេជ្រ តាំងពី​អាយុ​ជាង​២០​ឆ្នាំ​នៅក្នុង​តំបន់​អាហ្វ្រិក​៕