ជីវិត និងកម្សាន្ត

ស្ដ្រី​នៅ​កូរ៉េខាងត្បូង​​កំពុង​ប្រឹង​រក​ការងារ​ធ្វើ​​ទាំង​ក្រុមហ៊ុន​​ភាគច្រើន​​ត្រូវការ​តែ​បុរស​

ដោយ៖ vayofm team    02-02-2019 9:35 AM    647

​ស្ដ្រី​នៅ​ក្នុងប្រទេស​កូរ៉េខាងត្បូង​ភាគច្រើន កំពុង​ប្រឈម​នឹង​វិបត្ដិ​ស្វែងរក​ការងារ​ធ្វើ ដោយសារតែ​ពួកគេ​ពុំមាន​អាទិភាព​គ្រប់គ្រាន់ ដូចជា​បុរស​ឡើយ​ក្នុង​វិស័យ​ការងារ​។ ស្ដ្រី​ដែល​ត្រូវបាន​ក្រុមហ៊ុន​សម្ភាសន៍ ពួកគេ​ត្រូវ​បានផ្ដល់​ដំបូន្មាន​ឲ្យ​គិតគូរ​ពី​រឿង​រៀបការ និង​ការ​មាន​កូនចៅ​ទៅវិញ ខណៈដែល​បុរស​វិញ​សម្ភាសន៍​និយាយ​ពី​រឿង​ការងារ​។​

​ក្នុង​ឆ្នាំ​២០១៨ កូរ៉េខាងត្បូង​ជាប់​ចំណាត់ថ្នាក់​ទី​៣០ នៃ​ប្រទេស​សមាជិក​អង្គការ​សម្រាប់​កិច្ចសហប្រតិបត្ដិការ​សេដ្ឋកិច្ច​និង​កា​អភិវឌ្ឍ​ទាំង​៣៦ ដែល​ស្ដ្រីមាន​ការងារ​ធ្វើ​មានចំនួន​តិច ទោះបី​ប្រទេស​នេះ​មាន​ស្ដ្រី​ទទួលបាន​ការអប់រំ​ខ្ពស់ អាយុ​ចន្លោះ​ពី​២៥​ដល់​៣៤​ឆ្នាំ​ក៏ដោយ​។ ក្នុង​របាយការណ៍​ថ្មី​បំផុត​មួយ​របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្ដីពី​គម្លាត​យេនឌ័រ កូរ៉េខាងត្បូង​ជាប់​ចំណាត់ថ្នាក់​ទី​១១៥​ក្នុងចំណោម​ប្រទេស​១៤៩ ដែល​ស្ដ្រី​មានគម្លាត​ឆ្ងាយ​ទាក់ទង​នឹង​សមភាព​យេនឌ័រ និង​ការទទួលបាន​ប្រាក់ចំណូល​។​

​បើ​និយាយ​ពី​វិស័យ​នយោបាយ​វិញ រឹតតែ​គ្មាន​សមភាព​ជាងនេះទៅទៀត​។ ក្នុង​សភា​កូរ៉េខាងត្បូង​ស្ដ្រី​កាន់កាប់​អាសនៈ​តែ​១៧​ភាគរយ​ប៉ុណ្ណោះ នេះ​បើ​យោងតាម​ធនាគារពិភពលោក​បញ្ជាក់ឲ្យ​ដឹង​៕