ជីវិត និងកម្សាន្ត

បុរស​នៅ​​កូរ៉េខាងត្បូង​​នាំមុខ​បុរស​ទាំងអស់​​ក្នុង​ពិភពលោក​​​ផ្នែកថែរក្សា​​សម្រស់​

ដោយ៖ vayofm team    26-01-2019 8:58 AM    1297

​ពិភពលោក​ទាំងមូល​ទ​ទួល​ស្គាល់​ថា បុរស​ជនជាតិ​កូរ៉េខាងត្បូង​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ ជា​អ្នក​ដែល​យកចិត្ដទុកដាក់​ខ្លាំង​បំផុត​លើ​ការថែរក្សា​សម្រស់​។ ពួកគេ​នាំមុខ​បុរស​ទាំងអស់​នៅក្នុង​ពិភពលោក ខាង​ផ្នែក​ថែរក្សា​សម្រស់​រាប់​តាំងពី​ការកែ​សម្ផស្ស ធ្វើ​ម៉ូត​សក់ និង​ការថែរក្សា​មុខ​នៅផ្ទះ​ជាដើម ហើយក៏​ជា​បុរស​ដែល​ទទួលបាន​ផលិតផល​ថែរក្សា​សម្រស់ ជា​យូរណាស់​មកហើយ​។​

​បើតាម​ការបញ្ជាក់​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​Euromonitor បុរស​ជនជាតិ​កូរ៉េខាងត្បូង​មាន​ចំណែក​ទីផ្សារ​រហូតដល់​៤៤​ភាគរយ​នៅ​កូរ៉េខាងត្បូង ចន្លោះ​ពី​ឆ្នាំ​២០១១​ដល់​២០១៧ ក្នុង​ការប្រើប្រាស់​សេវាកម្ម​ឬ​ទិញ​ផលិតផល​ថែរក្សា​សម្រស់​។ បើ​យោងតាម​ការស្ទង់មតិ​ថ្មីៗ​នេះ​របស់ GlobalData បុរស​ជនជាតិ​កូរ៉េខាងត្បូង​ប្រមាណ​បី​ភាគ​បួន បាន​ទទួលយក​ការកែ​សម្ផស្ស​ឬ​ថែរក្សា​សម្រស់​របស់​ពួកគេ​ឲ្យ​កាន់តែ​ស្រស់ស្អាត ដើម្បី​ប្រកួតប្រជែង​ក្នុង​ការរស់នៅ​ប្រចាំ​ថៃ រួមទាំង​ក្នុង​វិស័យ​ការងារ​ផងដែរ​។​

​ក្រៅពី​នៅ​កូរ៉េខាងត្បូង បច្ចុប្បន្ន​នៅក្នុង​បណ្ដា​ប្រទេស​លោកខាងលិច បុរសៗ​ក៏​ចាប់ផ្ដើម​គិតគូរ​ពី​ការថែរក្សា​សម្រស់​របស់​ពួកគេ​ដែរ​។ កត្ដា​នេះ​ទើប​មាន​សំណួរ​ចោទ​សួរថា តើ​បុរស​នៅក្នុង​ប្រទេស​លោកខាងលិច អាច​នឹង​ដើរ​តាម​បុរស​នៅ​កូរ៉េខាងត្បូង​ឬទេ​?