ជីវិត និងកម្សាន្ត

G-Devith​ចេញ​បទ​ថ្មី "43" ក្រោយ​ចាកចេញ​ពី​ផលិតកម្ម​ហង្ស​មាស​

ដោយ៖ vayofm team    21-01-2019 3:12 PM    3713

​បន្ទាប់​ពី​ដើរ​ចេញពី ផលិតកម្ម​ហង្ស​មាស តារាចម្រៀង​រ៉េ​ប ល្បីឈ្មោះ លោក​ងួន ចាន់​ដេវីត ហៅ G-Devith បាន​ផលិត​ចម្រៀង​ថ្មី Original Song ថ្មីៗ​ជាច្រើន បង្ហោះ​លើ​បណ្តាញ​សង្គម​យូ​ធូប និង​ហ្វេ​សប៊ុក ក្នុងនាម​ជា តារាចម្រៀង​ឯករាជ្យ អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមក ថ្មីៗ​នេះ​។​

​ដោយឡែក ចំពោះ​ចំណងជើង នៃ​ចម្រៀង​មួយ​បទ​នេះ​វិញ គឺ​កាន់តែ​ប្លែក ហើយ​ក៏​កំពុងតែ​ធ្វើឲ្យ​មហាជន​ជាច្រើន​ចាប់អារម្មណ៍ ព្រោះថា​ចំណងជើង​បទ​នេះ មានតែ​លេខ «៤៣» ប៉ុណ្ណោះ ដូច្នោះ​ហើយ​ទើប​មាន​មហាជន ខ្លះ​ក៏​បាន​សួរនាំ និង​ចង់ដឹងថា​តើ​បទ​ថ្មី​នេះ​នឹង​មាន​ការគាំទ្រ​ដូច​បទ​ចម្រៀង​មុនៗ​ដែរ​ឬ​យ៉ាងណា​នោះ​។ ចង់ដឹង​បទ​នេះ​ពិរោះ និង​មាន​អត្ថន័យ​យ៉ាង​ណា ទស្សនា​វីដេអូ​ខាងក្រោម​៖