ជីវិត និងកម្សាន្ត

ឆ្នាំ​២០១៩​​លិខិតឆ្លងដែន​​ជប៉ុន​​នៅតែ​ជា​​លិខិតឆ្លងដែន​​មាន​ឥទ្ធិពល​បំផុត​​ក្នុង​លោក​

ដោយ៖ vayofm team    10-01-2019 9:42 AM    1096

​តាម​ការចាត់​ចំណាត់ថ្នាក់​របស់​Henley Passport Index បាន​បង្ហាញថា​លិខិតឆ្លងដែន​ជប៉ុន នៅតែ​ជា​លិខិតឆ្លងដែន​ដែលមាន​ឥទ្ធិពល​បំផុត​ក្នុង​លោក ប្រចាំឆ្នាំ​២០១៩​នេះ​។ ការចាត់​ចំណាត់ថ្នាក់ ផ្អែកលើ​ឯកសារ​ធ្វើដំណើរ​ទទួលបាន​ពី​ប្រទេស​នីមួយៗ​។ វា​ជា​លើក​ទី​ពីរ​ដែល​លិខិតឆ្លងដែន​ជប៉ុន ទទួល​ចំណាត់ថ្នាក់​កំពូល ពោលគឺ​កាលពី​ឆ្នាំ​២០១៨ លិខិតឆ្លងដែន​ជប៉ុន​ក៏​ជាប់​ចំណាត់ថ្នាក់ ជា​លិខិតឆ្លងដែន​មាន​ឥទ្ធិពល​បំផុត​ដែរ​។​

​លិខិតឆ្លងដែន​ជប៉ុន អាច​អនុញ្ញាតឲ្យ​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​១៩០ ដោយ​ពុំ​ចាំបាច់​ត្រូវការ​ទិដ្ឋាការ​ឡើយ​។ ដោយឡែក​ចំណាត់ថ្នាក់​លេខ​ពីរ បាន​ទៅលើ​ប្រទេស​សិង្ហ​បុរី​និង​ប្រទេស​កូរ៉េខាងត្បូង អាច​ធ្វើដំណើរ​ទៅកាន់​ប្រទេស​១៨៩ ពុំ​ចាំបាច់​ត្រូវការ​ទិដ្ឋាការ​។ សិង្ហ​បុរី​ក៏​ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ​ពីរដង​ដែរ គឺ​ក្នុង​ឆ្នាំ​២០១៨​ម្ដង​និង​ឆ្នាំនេះ​ម្ដងទៀត ដូច្នេះ​បើ​គិតពី​ចំណាត់ថ្នាក់​កំពូល​លេខ​មួយ​និង​លេខ​ពីរ សុទ្ធតែជា​ប្រទេស​នៅ​អាស៊ី​៕