ជីវិត និងកម្សាន្ត

The Rock​​ធ្វើ​រឿង​មួយ​​ឲ្យ​ម្ដាយ​រំភើប​​ឡើង​ស្រក់​​ទឹកភ្នែក​

ដោយ៖ vayofm team    02-01-2019 8:44 AM    3162

​ជា​អតីត​អ្នក​កីឡាកាស​ហើយ​បច្ចុប្បន្នកំពុង​ចាប់​អាជីប​ជា​តារា​សម្ដែង​ហូលីវូដ លោក​Dwayne Johnson​ឬ​ស្គាល់​ថា​'The Rock' ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​ក្នុង​ជី​ព​។ ក្រៅពី​មាន​ការគាំទ្រ​គ្រា​លោក​នៅ​ជា​កីឡាកាស ខ្សែភាពយន្ដ​បែប​បាញ់ប្រហារ​វាយតប់​ដែល​លោក​សម្ដែង ក៏​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ធ្វើឲ្យ​លោក​ល្បីឈ្មោះ​ក្នុងមួយ​ពព្រិចភ្នែក​ក្នុង​វិស័យ​ភាពយន្ដ មិន​ចាញ់​តារា​ជើងចាស់​។ មិន​ត្រឹមតែ​ជា​មនុស្ស​រួសរាយ​រាក់ទាក់ មាន​ចិត្ដល្អ និង​មាន​ទំនាក់ទំនង​ល្អ​ក្នុង​ការងារ បុរស​វ័យ​៤៦​ឆ្នាំ​រូបនេះ​ក៏​ជា​កូន​កតញ្ញូ​ម្នាក់​ផងដែរ​។​

​រម្លឹក​បន្ដិច​កាលពី​ថ្ងៃ​បុណ្យ​ណូអែល​ទើប​កន្លងផុតទៅ​ថ្មីៗ លោក​បានធ្វើឲ្យ​ម្ដាយ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​អាន​សារ​ជូនពរ​។ រឿង​ភ្ញាក់ផ្អើល គឹ​លោក​Dwayne Johnson​បាន​ជូន​ជា​កាដូ​ផ្ទះ​ថ្មី​មួយ ដល់​ម្ដាយ​ជា​ទីស្រឡាញ់​របស់លោក​។ នេះ​ជា​ការបង្ហាញ​ពី​ក្ដី​គោរព​ស្រឡាញ់ និង​ការ​សងគុណ​អ្នកមានគុណ ដ្បិត​ដើមឡើយ​គ្រួសារ​របស់លោក​មាន​ជីវភាព​ក្រលំបាក​។ ម្ដាយ​របស់លោក​ពិតជា​រំភើប​ឡើង​ស្រក់​ទឹកភ្នែក​ទាំង​មិន​ដឹងខ្លួន ពេល​កូនប្រុស​ជូន​កាដូ​ដ៏​ធំ​នេះ​៕