ជីវិត និងកម្សាន្ត

នឹង​អាច​​សម្រួល​​ដល់​ការរស់​នៅ ព្រោះ​អ្នកវិទ្យាសាស្ដ្រ​​សិង្ហ​បុរី​​រកឃើញ​​វិធី​ច្នៃ​​កាកសំណល់​​ប្លា​ស្ទិក​

ដោយ៖ vayofm team    31-12-2018 11:07 AM    490

​ក្រុម​អ្នកស្រាវជ្រាវ​សិង្ហ​បុរី​ថ្មីៗ​នេះ បានប្រកាស​ពី​ជោគជ័យ​មួយ គឺ​ពួកគេ​បាន​រកឃើញ​វិធីសាស្ដ្រ​កែច្នៃ​កាកសំណល់​ប្លា​ស្ទិក ទៅជា​សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ​វិញ​។ កាកសំណល់​ប្លា​ស្ទិក​នេះ កំពុង​បង្ក​ជា​វិបត្ដិ​យ៉ាងធ្ងន់ធ្ងរ​ដល់​ពិភពលោក ព្រោះ​វា​បាន​បំពុល​ដល់​បរិស្ថាន ដោយសារតែ​ភាពមិន​រលាយ​របស់​វា ទោះបី​កប់​ក្នុង​ទឹក​ឬ​ដី​រាប់​ឆ្នាំ​។ 

​តែ​យ៉ាងណាមិញ ក្រុម​អ្នកវិទ្យាសាស្ដ្រ​មកពី​សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​ផលិតកម្ម​សិង្ហ​បុរី បាន​រកឃើញ​វិធី​កែច្នៃ​កាកសំណល់​ទាំងនេះហើយ​។ វា​ត្រូវ​អាច​យកទៅ​កែច្នៃ​ជា​អាវធំ​ពាក់​ពី​ខាងក្រៅ​ដើម្បី​ការពារ​កម្ដៅ ច្នៃ​ជា​ម៉ាស់​ស្រូប​កាបូន​ឌី​អ៊ុក​ស៊ីត​ក្នុងអំឡុងពេល​មាន​ភ្លើង​ឆេះ ច្នៃ​ជា​ឧបករណ៍​អ៊ី​សូ​ឡង់​ការពារ​កម្ដៅ​និង​សំឡេង និង​ច្នៃ​ជា​សម្ភារៈ​សម្អាត​ប្រេង​កំពប់​ជាដើម​។ ដោយសារតែ​ក្នុង​មួយឆ្នាំៗ កាកសំណល់​ប្លា​ស្ទិក​ប្រមាណ​ជា​៨​លាន​តោន​ត្រូវបាន​បោះចោល​ក្នុង​សមុទ្រ ដូច្នេះ​ក៏​មិន​បារម្ភ​ពី​កង្វះ​វត្ថុធាតុដើម​សម្រាប់​យកទៅ​កែច្នៃ​ដែរ​៕