ជីវិត និងកម្សាន្ត

ជប៉ុន​​កំពុង​ជួបប្រទះ​​បញ្ហា​ក្មេងៗ​​សិស្សសាលាធ្វើ​អត្ដ​ឃាត​កើនឡើង​​ច្រើន​

ដោយ៖ vayofm team    08-11-2018 4:02 PM    565

​តាម​ការបញ្ជាក់​ពី​ក្រសួង​អប់រំ​ជប៉ុន​ក្នុងពេល​ថ្មីៗ​នេះ​បានឲ្យដឹងថា ចំនួន​ក្មេងៗ​ដែល​ធ្វើ​អត្ដ​ឃាត​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់បំផុត​មិន​ធ្លាប់មាន ក្នុង​រយៈពេល​ជាង​បី​ទសវត្ស​។ បើ​គិត​ក្នុង​ឆ្នាំ​២០១៦ ចំនួន​ក្មេងៗ​ដែល​ធ្វើ​អត្ដ​ឃាត​សម្លាប់​ខ្លួនឯង​មាន​ចំនួន​២៥០​នាក់​។ តួលេខ​នេះ​សម្រាប់​ក្មេងៗ​តាំងពី​ថ្នាក់បឋមសិក្សា​ដល់​ថ្នាក់​វិទ្យាល័យ​។ ចំនួន​នេះ​បាន​កើនឡើង​៥​ដង​ច្រើនជាង​ឆ្នាំ​២០១៧ និង​កើនឡើង​ខ្ពស់បំផុត​គិតពី​ឆ្នាំ​១៩៨៦​។​

​ទាក់ទង​នឹង​មូលហេតុ​ដែល​បណ្ដាលឲ្យ​ក្មេងៗ​នៅ​ជប៉ុន​ធ្វើ​អត្ដ​ឃាត មាន​បញ្ហា​គ្រួសារ បារម្ភ​ពី​អនាគត និង​ការគំរាមកំហែង​ជាដើម​។ ក្រសួង​អប់រំ​បាន​បញ្ជាក់បន្ថែម​ថា ក្មេងៗ​ដែល​បាន​សម្លាប់ខ្លួន​ភាគច្រើន​រៀន​នៅ​ថ្នាក់​វិទ្យាល័យ​។ ជប៉ុន​ក៏បាន​ចាត់វិធានការ​ការពារ​យ៉ាង​តឹងរ៉ឹង​បំផុត ប៉ុន្ដែ​នៅតែមាន​ករណីនេះ​កើតឡើង​ដដែល​៕