តើវាជារឿងគួរឱ្យខ្មាសអៀនដែរទេ នៅពេលដែលនិយាយពីស្រោមអនាម័យ? ប្រសិនបើមានកាលៈទេសៈណាមួយ ដែលតម្រូវឱ្យអ្នកទៅទិញស្រោមអនាម័យ តើអ្នកហ៊ានទិញដោយខ្លួនឯង ឬពឹងឱ្យគេទិញឱ្យ?
រឿង "លោកជួយ" ជារឿងអប់រំខ្លីមួយ ដែលនិយាយពីយុវវ័យ និងការស្វែងយល់ពីអត្ថប្រយោជន៍នៃការប្រើប្រាស់ស្រោមអនាម័យ។ សម្តែងដោយក្រុមការងារវិទ្យុវាយោរួមមាន លោក រី ឧត្តម កញ្ញា ស៊ូ សូរិយា លោក ឡេង បញ្ញវឌ្ឍន៍ និងកញ្ញា សុង សុធាវី។ យើងខ្ញុំសូមអភ័យទោស ចំពោះការប្រើប្រាស់ពាក្យពេចន៍ ឬកំហុសឆ្គងណាមួយដោយអចេតនា។