កម្រងមនោសញ្ចេតនាផ្អែមល្ហែម បង្ហាញពីស្នេហាមួយរវាងកញ្ញាតារាបង្ហាញម៉ូត ចន្ទ ជាមួយកំលោះអ្នកកាសែត ភព។
ជីវិតជាតារានរណាៗ ក៏យល់ថាខ្ពស់ មានកេរ្តិ៍ឈ្មោះល្បីល្បាញ មានមហាជនស្គាល់ច្រើន ប៉ុន្តែទន្ទឹមនឹងនោះជីវិតជាតារាក៏រងនូវការរិះគន់ពីមហាជនគ្រប់ទិស ការតាមប្រមាញ់ព័ត៌មានគ្រប់ជំហានពីអ្នកកាសែតផងដែរ។
ធម្មតាតារាមិនសូវចូលចិត្តអ្នកកាសែតប៉ុន្មានទេ ចុះតួប្រុសកំលោះអ្នកកាសែត អាចលួងលោម ប្រលោមខាបចិត្តដួងចន្ទ ឱ្យចាកមេឃបន្ទាបកាយមកកាន់ភពផែនដីបានដោយរបៀបណា?
រឿងនេះ ជាស្នាដៃនិពន្ធរបស់លោក ហៀង ធារ៉ា និងចូលរួមសំដែងដោយ ក្រុមការងារ វិទ្យុវាយោអេហ្វអឹម ។
ដោយ ៖ ឡេង បញ្ញាវឌ្ឍន៍