បច្ចេកវិទ្យា

WhatsApp​​រកឃើញ​​ការវាយប្រហារ​ថ្មី​​មួយ​ពី​ក្រុម​Hacker

ដោយ៖ ពេញ ផេង    14-05-2019 3:56 PM    159
ឡូហ្គោសម្គាល់កម្មវិធីWhatsApp

​ក្រុម​Hacker​អាច​ដំឡើង​កម្មវិធី​តាមដាន​ពី​ចម្ងាយ​បាន​យ៉ាង​ងាយ នៅលើ​ទូរស័ព្ទ​ទាំង​iPhone​និង​Android តាមរយៈ​កម្មវិធី​WhatsApp​។ WhatsApp​ជា​កម្មវិធី​មួយ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​Facebook បាន​បញ្ជាក់ថា​ការវាយប្រហារ​នេះ​ត្រូវបាន​រកឃើញ​កាលពីដើម​ខែឧសភា​។ នេះ​បើតាម​របាយការណ៍​បញ្ជាក់នៅ​លើ​កាសែត​Financial Times ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​។ ក្រោយ​រកឃើញ​បញ្ហា​ហើយ ការជួស​ជួល​បានចាប់ផ្ដើម​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។ តែ​ដើម្បី​ជា​ការប្រុងប្រយ័ត្ន​បន្ថែម កាលពី​ថ្ងៃ​ចន្ទ​WhatsApp​បាន​ទទូច​ឲ្យ​អ្នកប្រើប្រាស់​ប្រមាណ​១.៥​ពាន់​លាន​នាក់ ធ្វើ​បច្ចុប្បន្នភាព​(upgrade)​កម្មវិធី​ចុងក្រោយ​បំផុត​៕