បច្ចេកវិទ្យា

Motorola​​បញ្ចេញ​​ស្មា​ត​ហ្វូន​​ស៊េរី​ថ្មី​​តម្លៃ​វិញ​ឡើង​​កប់​​មិន​ចាញ់​iPhone

ដោយ៖ ពេញ ផេង    30-04-2019 5:01 PM    218
ខាងឆ្វេងទូរស័ព្ទទ​Motorolaស៊េរីចាស់ ខាងស្ដាំស៊េរីថ្មីជាស្មាតហ្វូន

​ក្រោយ​បាត់​មុខ​ពី​ទីផ្សារ​មួយរ​យៈមក ពេលនេះ​ទូរស័ព្ទ​Motorola Razr​បាន​ត្រឡប់​មកវិញហើយ ដែល​គ្រោង​នឹង​ចេញ​វាយលុក​ក្នុង​ទីផ្សារ​នាពេល​ឆាប់ៗ​ខាងមុខ​។ រូបរាង​របស់​Motorola Razr​ស៊េរី​ថ្មី ស្រដៀង​នឹង​ស៊េរី​ចាស់​ដែរ ប៉ុន្ដែ​វា​ជា​ប្រភេទ​ស្មា​ត​ហ្វូន​មាន​អេក្រង់​បត់បាន​។ រូបរាង​របស់​Motorola Razr​ស៊េរី​ថ្មី ត្រូវ​បែកធ្លាយ​នៅលើ​បណ្ដាញ​សង្គម​Weibo​របស់​ចិន ប៉ុន្ដែ​វីដេអូ​ក៏ត្រូវ​លុបចោល​វិញ​ភ្លាមៗ​។ អាច​ថា​សំណាងល្អ​ដែល​គេហទំព័រ​Slashleaks បាន​ថតរូប​ទុក​ជាច្រើន​សន្លឹក រួមជាមួយ​នឹង​សម្ភារ​ភ្ជាប់​មក​ជាមួយ​ជាច្រើន​ទៀត​។ ចំពោះ​តម្លៃ​លក់​នៅលើ​ទីផ្សារ​វិញ ប្រហែលជា​ខ្ទង់​១,៥០០​ដុល្លារ​អាមេរិក​៕