បច្ចេកវិទ្យា

តារាចម្រៀង​រ៉េ​ប​​អាមេរិក​​ម្នាក់​​ស្លាប់​​ក្នុង​ការបាញ់ប្រហារ​

ដោយ៖ ពេញ ផេង    01-04-2019 10:02 AM    1305
លោក​Nipsey Hussle​

​យោងតាម​ការបញ្ជាក់​ពី​មន្ដ្រី​នៅ​នាយកដ្ឋាន​ប៉ូលិស​ក្រុង​Los Angeles​សហរដ្ឋអាមេរិក​បានឲ្យដឹងថា តារាចម្រៀង​រ៉េ​បលោក​Ermias Davidson Asghedom ដែល​ស្គាល់​ថា​Nipsey Hussle​អាយុ៣៣ឆ្នាំ បាន​ស្លាប់​បន្ទាប់ពី​មាន​ហេតុការណ៍​បាញ់ប្រហារ នៅក្បែរ​ហាង​លក់​សម្លៀកបំពាក់​មួយ​។ មនុស្ស​ពីរ​នាក់​ទៀត​រងរបួស​ក្នុង​ការបាញ់ប្រហា​រដែរ ដែល​កើតឡើង​នៅ​ម៉ោង​ប្រមាណ​៣​និង​២០​នាទី​រសៀល​ម៉ោង​ក្នុង​តំបន់ កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។ ជនរងគ្រោះ​ទាំង​បីនាក់​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ប៉ុន្ដែ​ក្រោយមក​ម្នាក់​បាន​ស្លាប់ ហើយពីរ​នាក់​ទៀត​ស្ថិតក្នុង​ស្ថានភាព​ធម្មតា​។ នៅលើ​ប្រព័ន្ធ​ធ្វី​ត​ទ័​រ​នាយកដ្ឋាន​ប៉ូលិស​មិនទាន់មាន​ព័ត៌មាន​ពី​ជនសង្ស័យ​ទេ ហើយក៏​ពុំទាន់​ដឹង​ពី​មូលហេតុ​ឈានដល់​ការបាញ់ប្រហា​រដែរ​៕