បច្ចេកវិទ្យា

Apple​​កំពុង​​បង្កើត​​បន្ទះ​​Modem​​បំពាក់​លើ​​iPhone​​ដោយ​ខ្លួនឯង​​ឈប់​ទិញ​​ពី​ក្រុមហ៊ុន​ផ្សេង​

ដោយ៖ ពេញ ផេង    12-02-2019 8:05 AM    1107
រូបភាពតាំងបង្ហាញទូរស័ព្ទiPhoneរបស់ក្រុមហ៊ុន

​ក្រុមហ៊ុន​Apple​បាន​ផ្លាស់ប្ដូរ​បច្ចេកវិទ្យា​ថ្មី​របស់ខ្លួន ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ឈប់​ទិញ​បន្ទះ​modem​ពី​ក្រុមហ៊ុន​ផ្សេង ទៅ​បំពាក់​លើ​ទូរស័ព្ទ​iPhone​របស់ខ្លួន​តទៅ​ទៀតហើយ​។ នេះ​បើតាម​មន្ដ្រី​ក្រុមហ៊ុន​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​។ ក្រុមហ៊ុន​Apple​បាន​ប្រើប្រាស់​បន្ទះ​modem ទិញ​ពី​ក្រុមហ៊ុន​Qualcomm និង​ក្រោយមក​បាន​ទិញ​ពី​ក្រុមហ៊ុន​Intel​វិញ​ក្នុង​ឆ្នាំ​២០១៦​។ ក្រុមហ៊ុន​ទើបតែ​ប្រកាស​ឈប់​ប្រើ​បន្ទះ​modem​ក្រុមហ៊ុន​Qualcomm នៅក្នុង​ទូរស័ព្ទ​iPhone​ដែល​ចេញលក់​កាលពី​ឆ្នាំមុន​។  

​ក្រុមហ៊ុន​គ្រោង​នឹង​ប្រើប្រាស់​បន្ទះ​modem​ផលិត​ដោយ​ខ្លួនឯង​ផ្ទាល់​តែម្ដង  បំពាក់​លើ​ទូរស័ព្ទ​iPhone​សម្រាប់​ចាប់​សេវា​wireless​។ ក្រុមហ៊ុន​ក៏មាន​វិស្វករ​ស្រាវជ្រាវ ដែល​ចាប់ផ្ដើម​ការងារ​ផ្នែក​នេះ​តាំងពី​ខែមករា​មកហើយ​ដែរ តែ​មិនបាន​អធិប្បាយ​លម្អិត​ជុំវិញ​ព័ត៌មាន​នេះ​ទេ ហើយក៏​មិនដឹងថា​នឹង​ចាប់ផ្ដើម​ប្រើប្រាស់​បន្ទះ​modem ផលិត​ដោយ​ខ្លួនឯង​នៅពេលណា​ដែរ​៕​