បច្ចេកវិទ្យា

ក្រុមហ៊ុន​​Amazon​​ដំណើរការ​​សាកល្បង​​មនុស្ស​យន្ដ​​ដឹកទំនិញ​ឲ្យ​ភ្ញៀវ​

ដោយ៖ ពេញ ផេង    28-01-2019 9:15 AM    3046
រូបភាពមនុស្សយន្ដដឹកទំនិញឲ្យ​ភ្ញៀវ​របស់ក្រុមហ៊ុនAmazon

​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​អាមេរិក គឺ​ក្រុមហ៊ុន​Amazon បាន​ដំណើរការ​សាកល្បង​មនុស្ស​យន្ដ​ដឹកទំនិញ​ឲ្យ​អតិថិជន​ជា​លើកដំបូង​របស់ខ្លួន​។ មនុស្ស​យន្ដ​ដែលមាន​រាង​ជ្រុង​មាន​កង់​៦ អាច​ធ្វើដំណើរ​តាម​ចិញ្ចើមថ្នល់​មាន​ល្បឿន​ដូច​មនុស្ស​ដើរ​អ៊ីចឹង​ដែរ​។ ក្រុមហ៊ុន​Amazon​បានប្រកាស​ពី​ដំណើរការ​នេះ កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន ដោយ​ជំហាន​ដំបូង​ធ្វើ​ប្រតិ​បត្ដិការនៅ​ទីក្រុង​Seattle ជា​ទីតាំង​ការិយាល័យ​កណ្ដាល​របស់​ក្រុមហ៊ុន​ស្ថិតនៅ​តែម្ដង​។ 

​មនុស្ស​យន្ដ​នេះ​នឹង​ធ្វើដំណើរ​តាមផ្លូវ​ដែល​កំណត់​ជាមុន ហើយ​ពេល​ដឹកទំនិញ​ទៅដល់​កន្លែង អតិថិជន​អាច​បើក​យក​ទំនិញ​របស់គេ​បាន​។ ស្ថិតក្នុង​ការសាកល្បង​បុគ្គលិក​ក្រុមហ៊ុន​នឹង​ធ្វើដំណើរ​ជាមួយ​មនុស្ស​យន្ដ​នេះ ចៀសវាង​មាន​បញ្ហា​កើតឡើង​។ វា​នឹង​ធ្វើការ​ពីថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ ដែល​ក្រុមហ៊ុន​គ្រឿងទេស​Kroger​របស់​អាមេរិក បាន​សហការ​ជាមួយ​Amazon ដើម្បី​ចាប់ផ្ដើម​សេវាកម្ម​មនុស្ស​យន្ដ​ដឹកទំនិញ​ឲ្យ​ភ្ញៀវ​នេះ​៕