បច្ចេកវិទ្យា

តារាចម្រៀងកញ្ញា​ខេមរៈ ស្រី​ពៅ ទទួលមរណភាព​នៅថ្ងៃនេះ​

ដោយ៖ Vayofm Teams    25-01-2019 2:31 PM    5307

​កញ្ញា​ខេមរៈ ស្រី​ពៅ ដែលជា​ប្អូនស្រី​ពៅ​របស់លោក​ខេមរៈ សេរី​មន្ត និង​លោក​ខេមរៈ ភារុណ បាន​ទទួលមរណភាព​ហើយ​នៅថ្ងៃនេះ នាប្រទេសឥណ្ឌា​។​

នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ខេមរៈ ភារុណ ដែលជា​បងប្រុស​បង្កើត​របស់​តារាចម្រៀង​លោក ខេមរៈ សេរី​មន្ត និង​កញ្ញា ខេមរៈ ស្រី​ពៅ បាន​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​បុក​ផ្ទាល់ខ្លួន​ របស់លោក​នៅ​ម៉ោងជាង​១​រសៀល​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០១៩​នេះ​។​

​លោក​ខេមរៈ ភារុណ បាន​សរសេរ​ដោយ​ភ្ជាប់​ជាមួយ​រូបថត​របស់ កញ្ញា ខេមរៈ ស្រី​ពៅ ដោយ​សរសេរ​ខ្លី​យ៉ាង​ដូច្នេះ​ថា «​ប្អូន​ពៅ​បង​លា​យើងទាំងអស់គ្នា​ហើយ​» ហើយ​លោក​បាន​រៀបរាប់​ដោយ​ក្តុកក្តួល​ថា «​ស្រណោះ​ប្អូន​ពៅ​បង​សែន​ល្អ​ណាស់​ក្នុង​លោក​នេះ​»​។​

​គួររំលឹកថា កញ្ញា​ខេមរៈ ស្រី​ពៅ បាន​បាត់​មុខ​ពី​សាធារណជន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ ហើយ​ចាប់តាំងពី​ដើមឆ្នាំ​២០១៦​មក ក៏មាន​ការលេចលឺ​ថា​តារាចម្រៀង​ខេមរៈ ស្រី​ពៅ បាត់​មុខ​បែបនេះ​ ដោយសារ​ជំងឺ​សើ​ស្បែក​កម្រិតធ្ងន់​៕ ​ដោយៈ ប៉ា សុខេង