បច្ចេកវិទ្យា

សណ្ឋាគារ​​មួយ​នៅ​ជប៉ុន​​បញ្ឈប់​មនុស្ស​​យន្ដ​ជាង​១០០​គ្រឿង​​ពី​ការងារ​​ព្រោះ​ហេតុផល​មួយ​

ដោយ៖ ពេញ ផេង    19-01-2019 9:06 AM    4170
មនុស្សយន្ដដែលធ្វើការក្នុងសណ្ឋាគារ​Henn na​នៅជប៉ុន

​កំណើន​មនុស្ស​យន្ដហោះ​នៅក្នុង​ប្រទេស​ជប៉ុន បាន​កើន​កាន់តែ​ច្រើនជាង​មុន ដោយសារតែ​ក្រុមហ៊ុន​បច្ចេកវិទ្យា​នៅ​ជប៉ុន ផលិត​វា​ឡើង​ដើម្បី​ជួយ​ជំនួស​កម្លាំង​ការងារ​មនុស្ស​។ វត្ដ​មាន​មនុស្ស​យន្ដ​កាន់តែច្រើន​ធ្វើឲ្យមាន​ក្ដីបារម្ភ​ថា នៅ​ថ្ងៃ​អនាគត​មនុស្ស​ធម្មតា​អាច​នឹង​បាត់បង់​ការងារ​មិន​ខាន​។ ប៉ុន្ដែ​យ៉ាងណាមិញ​គិត​ដូច្នេះ​គឺជា​រឿង​ខុស​ស្រឡះ ព្រោះ​មនុស្ស​យន្ដ​បច្ចុប្បន្ន​មិនទាន់មាន​សមត្ថភាព​គ្រប់គ្រាន់ អាច​ជំនួស​កម្លាំង​ពលកម្ម​មនុស្ស​ធម្មតា​បាន​គ្រប់​មុខតំណែង​ឡើយ​។​

​ជាក់ស្ដែង​នៅក្នុង​សណ្ឋាគារ​Henn na​របស់​ជប៉ុន បានសម្រេច​បញ្ឈប់​ការងារ​បុគ្គលិក​ជា​មនុស្ស​យន្ដ​ពាក់កណ្ដាល នៃ​បុគ្គលិក​ជា​មនុស្ស​យន្ដ​សរុប​២៤៣​គ្រឿង​ដែល​ធ្វើការ​នៅ​ទីនោះ​។ នេះ​បើតាម​របាយការណ៍​របស់​កាសែត​Wall Street Journal​។ មូលហេតុ​ដោយសារតែ​ពួកវា​បង្កបញ្ហា ច្រើនជាង​អ្វីដែល​ពួកវា​អាច​ដោះស្រាយបាន ដូច្នេះ​តម្រូវឲ្យ​មនុស្ស​ធម្មតា​ចូលមក​ដោះស្រាយ​ជំនួស​ដដែល​។ 

​ឧទាហរណ៍​មាន​មនុស្ស​យន្ដ​មួយគ្រឿង ដែលជា​អ្នក​ទួល​ភ្ញៀវ​ក្នុង​សណ្ឋាគារ មិនអាច​ឆ្លើយ​សំណួរ​ភ្ញៀវ​ចូល​សណ្ឋាគារ​បាន​ទាំងអស់​ឡើយ​។ ចំណែក​មនុស្ស​យន្ដ​ផ្សេងទៀត​នៅក្នុង​សណ្ឋាគារ ក៏​មិនអាច​ធ្វើការ​បានល្អ​ទាំងអស់​ដែរ តែ​បែរជា​បង្កើត​បញ្ហា​កាន់តែខ្លាំង​។ ហេតុនេះហើយ ទើប​សណ្ឋាគារ​សម្រេច​បញ្ឈប់​ការងារ​មនុស្ស​យន្ដ​ពាក់កណ្ដាល​តែម្ដង​៕