អ្នកគាំទ្រភាពយន្ដវិទ្យាសាស្ដ្របែបច្នៃប្រឌិដ្ឋ ដែលមានចំណងជើងថា“Avatar” ពិតជាមិនអស់សង្ឃឹមខ្លាចលែងបានមើលរឿងនេះទៀតទេ។ ភាគថ្មីនៃត្រកូលរឿង“Avatar” គឺ"Avatar 2” និង"Avatar 3” បានបញ្ចប់ការថតជាផ្លូវការហើយ។ នេះបើតាមការបញ្ជាក់ពីខាងផលិតកម្ម។ ភាពយន្ដ“Avatar”ភាគដំបូង បានល្បីល្បាញយ៉ាងខ្លាំងក្នុងឆ្នាំ២០០៩ ដោយបានបំបែកកំណត់ត្រាលើBox Officeថែមទៀត។ កាលពីនោះ“Avatar” បានវ៉ាដាច់ភាពយន្ដចាស់ៗ ជាក់ស្ដែងរឿង"Titanic”ជាដើម ដោយអាចរកចំណូលបានយ៉ាងច្រើនកប់ក្ដោង ប្រមាណជិត២,៨០០លានដុល្លារអាមេរិក។ ចំពោះ"Avatar 2” គ្រោងនឹងចាក់បញ្ចាំងនៅថ្ងៃទី១៨ខែធ្នូឆ្នាំ២០២០ និង"Avatar 3”គ្រោងចាក់បញ្ចាំងនៅថ្ងៃទី១៧ខែធ្នូឆ្នាំ២០២១៕