បច្ចេកវិទ្យា

សិង្ហបុរី​ដំឡើងទីតាំង​សាករថយន្ដ​អគ្គិសនីថ្មី​ចំណាយពេល​សាក​តែកន្លះ​ម៉ោងប៉ុណ្ណោះ

ដោយ៖ ពេញ ផេង    12-01-2019 11:24 AM    4920
រូបភាព​កន្លែងសាក​អាគុយ​រថយន្ដ​អគ្គិសនី​នៅសិង្ហបុរី

​ដើម្បី​ជួយ​សម្រួល​ដល់​អ្នកប្រើប្រាស់​រថយន្ដ​អគ្គិសនី ក្រុមហ៊ុន​SP Group​របស់​សិង្ហ​បុរី បាន​ដំឡើង​ទីតាំង​សាក​អាគុយ​រថយន្ដ​អគ្គិសនី ចំនួន​១៩​កន្លែង​បន្ថែមទៀត ដែល​ការ​សាក​ចំណាយពេល​តែ​កន្លះ​ម៉ោង​ប៉ុណ្ណោះ​។ រយៈពេល​នេះ​កាត់បន្ថយ​កន្លះ​ម៉ោង​ព្រោះ​ក្រុមហ៊ុន​ប្រើ​ប្រព័ន្ធ​DC ដែល​ពីមុន​ត្រូវ​ចំណាយពេល​រហូតដល់​១​ម៉ោង​ប្រើ​ប្រព័ន្ធ​AC​។ អ្វីដែល​រឹតតែ​ពិសេស​ទីតាំង​សាក​អាគុយ​រថយន្ដ​អគ្គិសនី​ទាំងនេះ សុទ្ធតែ​ស្ថិតនៅ​ជិត​កន្លែង​លក់​អាហារ ដើម្បី​ផ្ដល់​ភាពងាយស្រួល ដល់​អ្នក​រង់ចាំ​សាក​អាគុយ​រថយន្ដ​របស់​ពួកគេ​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន​SP Group​មាន​គោលបំណង នឹង​ដំឡើង​ទីតាំង​សាក​រថយន្ដ​អគ្គិសនី​ចំនួន​១​ពាន់​កន្លែង ដោយ​ក្នុងនោះ​មាន​ប្រើប្រាស់​ប្រព័ន្ធ​DC​ចំនួន​២៥០​កន្លែង នៅត្រឹម​ឆ្នាំ​២០២០​។ ចំពោះ​ការចំណាយ​លើ​ការ​សាក​អាគុយ​រថយន្ដ នឹង​ស្នើ​គ្នា​ដូច​ការចំណាយ​ទៅលើ​តម្លៃ​អគ្គិសនី​ទូទៅ​ដែរ​៕