បច្ចេកវិទ្យា

ពេលអនាគត​​Apple​​ក៏​ចង់​ផលិត​​ទូរស័ព្ទ​​ដែល​អាច​​បត់​អេក្រង់​​បានដែរ​

ដោយ៖ ពេញ ផេង    31-12-2018 3:55 PM    3224
រូបភាព​គំរូទូរស័ព្ទអាចបត់បាន

​ស្របពេល​ដែលមាន​ព័ត៌មាន​លេចលឺ​ព្រោងព្រាត ទាក់ទង​នឹង​ការផលិត​ទូរស័ព្ទ​ស្មា​ត​ហ្វូន​ដែល​អាច​បត់បាន ជាក់ស្ដែង​ដូចជា​ក្រុមហ៊ុន​យក្ស​កូរ៉េខាងត្បូង​Samsung​ជាដើម ក៏មាន​ព័ត៌មាន​លេចលឺ​ថា ក្រុមហ៊ុន​Apple​របស់​អាមេរិក ក៏​គ្រោង​នឹង​ផលិត​ស្មា​ត​ហ្វូន​បត់បាន​នេះដែរ​។ 

​តាមរយៈ​ការចុះផ្សាយ​ដោយ​ការិយាល័យ​Patent​និង​Trademark​អាមេរិក ក្រុមហ៊ុន​Cupertino​ដែល​ស្គាល់​ថា ជា​ស្នាក់ការ​កណ្ដាល​របស់​ក្រុមហ៊ុន​Apple បានដាក់​ពាក្យស្នើសុំ​ប៉ាតង់​នេះហើយ​។ ប៉ុន្ដែ​ក្រុមហ៊ុន​មិនទាន់​ប្រកាស​ព័ត៌មាន​លម្អិត​នៅឡើយ ព្រោះ​ត្រូវ​ពិនិត្យឲ្យ​បានច្បាស់លាស់​សិន ពាក់ព័ន្ធ​នឹង​ហានិភ័យ​អាច​កើតឡើង​ចំពោះ​ទូរស័ព្ទ​បត់​បាន​នេះ ដែល​នឹង​ចេញ​រូបរាង​នៅ​ពេលអនាគត​៕