បច្ចេកវិទ្យា

ស្ងាត់ៗ សាម​សុង​​ចេញ​ស្មា​ត​ហ្វូន​​ដែលអា​ច​បត់​​អេក្រង់​​បាន​យ៉ាង​អស្ចារ្យ​បំផុត​

ដោយ៖ ពេញ ផេង    08-11-2018 8:19 AM    249
រូបភាព​ស្មាតហ្វូនដែលអាចបត់បាន

​ក្រុមហ៊ុនទូរស័ព្ទ​យក្ស​របស់​កូរ៉េខាងត្បូង​សាម​សុង​កាលពី​ថ្ងៃ​ពុធ បានបង្ហាញ​នូវ​ផលិតផល​ថ្មី​របស់ខ្លួន​គឺ​ប្រភេទ​ទូរស័ព្ទ​ស្មា​ត​ហ្វូន​ដែលអា​ចបត់​អេក្រង់​បាន​។ ពិធី​បង្ហាញ​ផលិតផល​ថ្មី​នេះ ធ្វើឡើង​នៅក្នុង​សន្និសីទ​មួយនា​ទីក្រុង​San Francisco​សហរដ្ឋអាមេរិក ដោយ​ក្រុមហ៊ុន​និយាយថា​នេះ​គឺជា​អនាគត​នៃ​ឧបករណ៍​ចល័ត​។ ប្រភេទ​ស្មាន​ហ្វូន​ដែលអា​ចបត់​អេក្រង់​បាននេះ នៅពេល​យើង​បត់​វា​ជា​ពីរ​វា​ជា​ទូរស័ព្ទ ប៉ុន្ដែ​នៅពេល​ពន្លា​វា​ចេញ វា​នឹង​ក្លាយជា​ប្រភេទ​Tablet ដែលមាន​ទំហំ​៧.៣​អ៊ី​ញ​។ ក្រុមហ៊ុន​នឹង​ចាប់ផ្ដើម​ចរាចរ​លក់​លើ​ទីផ្សារ​ក្នុងពេល​ឆាប់ៗ​។​

​ចង់ដឹង​អស្ចារ្យ​កម្រិតណា​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖