បច្ចេកវិទ្យា

ផលិតករ​​ភាពយន្ដ​​ជួយ​ឲ្យ​​Bruce Lee​និង​​Jackie Chan​​ល្បីឈ្មោះ​​ទទួលមរណភាព​

ដោយ៖ ពេញ ផេង    03-11-2018 11:16 AM    499
លោក​Raymond Chow បាន​ទទួលមរណភាព​កាលពី​ថ្ងៃទី​០២​វិច្ឆិកា ក្នុង​វ័យ​៩១​ឆ្នាំ

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហុងកុង​បាន​រាយការណ៍​ថា ផលិតករ​ភាពយន្ដ​ល្បីឈ្មោះ​លោក​Raymond Chow បាន​ទទួលមរណភាព​កាលពី​ថ្ងៃទី​០២​វិច្ឆិកា ក្នុង​វ័យ​៩១​ឆ្នាំ​។ លោក​ត្រូវបាន​គេ​ស្គាល់​ថា ជា​វីរបុរស​ក្នុង​វិស័យ​ឧស្សាហកម្ម​ភាពយន្ដ​របស់​ហុងកុង និង​ជា​អ្នក​ជួយ​ឲ្យ​វិស័យ​មួយ​នេះ​មាន​ភាព​ល្បី​រន្ទឺ​ក្នុង​ពិភពលោក​។

​បន្ទាប់ពី​ធ្វើជា​អ្នកសារព័ត៌មាន​ឲ្យ​កាសែត​អង់គ្លេស​មួយ លោក​Chow​បាន​បង្កើត​ក្រុមហ៊ុន​ផលិត​ភាពយន្ដ​នៅ​ហុងកុង​ក្នុង​ឆ្នាំ​១៩៧០​។ ឆ្នាំ​បន្ទាប់​លោក​បាន​ជួយ​ឲ្យ​តារា​ក្បាច់គុណ​លោក​Bruce Lee សម្រេច​បំណង​ជា​តារា​សម្ដែង តាមរយៈ​ការថត​រឿង "The Big Boss"​។ ភាពយន្ដ​នេះ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ហើយ​ក្រោយមកទៀត​មានរឿង​"Enter the Dragon" ក៏​ទទួលបាន​ជោគជ័យ​ខ្លាំង​ដែរ ធ្វើឲ្យ​លោក​Bruce Lee​កាន់តែ​ល្បីឈ្មោះ​រហូតដល់​បច្ចុប្បន្ន​។

​ក្នុង​ទសវត្ស​ឆ្នាំ​១៩៧០​និង​៨០ លោក​Chow​បាន​ផលិត​រឿង​បែប​វាយ​ប្រយុទ្ធ ជាមួយ​លោក​Jackie Chan(​ឈិន​ឡុង​) លោក Michael Hui និង​តារា​សម្ដែង​ជាច្រើន​ទៀត ធ្វើឲ្យ​វិស័យ​ឧស្សាក​ម្ម​ភាពយ​ន្ដហុង​កុង​ល្បីល្បាញ​ខ្លាំង​បំផុត​។ ពេល​ចូលនិវត្ដន៍​ក្នុង​ឆ្នាំ​២០០៧ លោក​Chow​បាន​ផលិត​ភាពយន្ដ​ជាច្រើន មាន​ទាំង​ភាពយន្ដ​បែប​ក​ប្លែង​និង​ភាពយន្ដ​បែប​វាយ​ប្រយុទ្ធ​។ ក្នុង​ឆ្នាំ​២០១២​មហោស្រព​ភាពយន្ដ​អន្ដរជាតិ​ក្រុង​តូ​ក្យូ បានប្រគល់​ពានរង្វាន់​អបអរ​ដ៏​ពិសេស​ដល់​លោក​Chow​ផងដែរ​៕