បច្ចេកវិទ្យា

បវរកញ្ញា​​មកពី​ប្រទេស​​ប៉ា​រ៉ា​ហ្គាយ​​ជា​អ្នកគ្រង​មកុដ​ “​បវរកញ្ញា​អន្ដរជាតិ​ឆ្នាំ​២០១៨”

ដោយ៖ ពេញ ផេង    26-10-2018 8:51 AM    272
រូបភាពកញ្ញាClara Sosaគ្រងមកុដឯកបវរកញ្ញាអន្ដរជាតិ២០១៨

​បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​ជាច្រើន​ថ្ងៃ ហើយ​ទើប​ឆ្លង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​យប់​ថ្ងៃទី​២៥​តុលា ទីបំផុត​កម្មវិធី​ប្រកួត​បវរកញ្ញា​អន្ដរជាតិ​ឆ្នាំ​២០១៨ ឬ Miss Grand International 2018 ប្រព្រឹត្ដទៅ​នៅក្នុង​ប្រទេសមី​យ៉ាន់​ម៉ារក​ឃើញ​អ្នកគ្រង​មកុដ​ឯក​ហើយ គឺ​បាន​ទៅលើប​វរ​កញ្ញា​ដែល​មកពី​ប្រទេស​ប៉ា​រ៉ា​ហ្កាយ​កញ្ញា​Clara Sosa​។

​ការប្រកួត​មាន​វិញ្ញាសា​ជាច្រើន​ដូចជា ការនិយាយ​ជា​សាធារណៈ ការបោះឆ្នោត​នៅលើ​ហ្វេ​សប៊ុក រួម​នឹង​វិញ្ញាសា​ជាច្រើន​ទៀត ស្ថិតក្រោម​ការត្រួតពិនិត្យ​យ៉ាង​យកចិត្ដទុកដាក់​បំផុត​ពី​គណៈកម្មការ​។ ប៉ុន្ដែ​លក្ខន្ដិក​ក៏​តម្រូវឲ្យ​គណៈកម្មការ​ជ្រើសរើស​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ផងដែរ​។ ​​បវរកញ្ញា​តំណាងប្រទេស​នី​មួយៗ ត្រូវ​ប្រជែង​ជាមួយ​បវរកញ្ញា​មកពី​ប្រទេស​ប្រមាណ​ជាង​៩០​លើ​ពិភពលោក​។ កម្មវិធី​ប្រកួត​បវរកញ្ញា​អន្ដរជាតិ ឬ Miss Grand International មាន​ការចូលរួម​ពី​ជាង​៩០​ប្រទេស​តាំងពី​ឆ្នាំ​២០១៣ ហើយ​កម្មវិធី​នេះ​មាន​គោលបំណង “​បញ្ចប់សង្គ្រាម​និង​អំពើហិង្សា​”​។​

​ស្របពេល​ជាមួយគ្នា ក្រៅពី​បវរកញ្ញា​ប៉ា​រ៉ា​ហ្គាយ​ដែល​គ្រងម​កុដឯ​ក បវរកញ្ញា​មាន​ប្រជាប្រិយភាព​បាន​ទៅលើ​បវរកញ្ញា​វៀតណាម​ជាប់​ចំណាត់ថ្នាក់​លេខ​១ ខណៈ​បវរកញ្ញា​មកពី​ប្រទេស​ថៃ​ជាប់​ចំណាត់ថ្នាក់​លេខ​១ ការប្រកួត​មកុដ​ពេល​រាត្រី​ល្អ​បំផុត​(The Best Evening Grown)​។ រីឯ​បវរកញ្ញា​តំណាង​កម្ពុជា​កញ្ញា ឌី ស្រី​កា មិនបាន​ទទួល​ចំណាត់ថ្នាក់​ក្នុង​ការប្រកួត​ទេ ប៉ុន្ដែ​យ៉ាងណាមិញ​កញ្ញា​ក៏​ទទួលបាន​ការបោះឆ្នោត​គាំទ្រ​យ៉ាងច្រើន​ដែរ​កន្លងមក ហើយ​អាច​ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន ដែល​នេះ​ជា​កិត្ដិយសដ៏​ល្អ​មួយ​៕