បច្ចេកវិទ្យា

ចិន​៖​តារា​​live-streamer​​ស្រស់ស្អាត​​មួយរូប​​ត្រូវ​ជាប់​ពន្ធនាគារ​​ពីបទ​​ប្រមាថ​​ភ្លេង​ជាតិ​

ដោយ៖ ពេញ ផេង    25-10-2018 5:52 PM    285
រូបនាងYang Kaili ពេលផ្សាយផ្ទាល់​ក្នុងកម្មវិធី

​តារា​live-streamer​ល្បីឈ្មោះ​មួយរូប​របស់​ចិន​ឈ្មោះ​នាង​Yang Kaili អាយុ​២១​ឆ្នាំ ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​៥​ថ្ងៃ ពីបទ​ប្រមាថ​មាក់ងាយ​ភ្លេង​ជាតិ​។ ការចោទប្រកាន់​ដូច្នេះ បន្ទាប់ពី​នាង​បាន​ច្រៀង​ចម្រៀង​ភ្លេង​ជាតិចិន នៅក្នុង​កម្មវិធី​ផ្សាយផ្ទាល់លើ​គេហទំព័រ​​មួយ ដោយ​នាង​ច្រៀង​ផង​និង​មាន​កាយវិការ​ធ្វើ​ត្រាប់​តាម​មេដឹកនាំ​ផង ដែល​សកម្មភាព​នេះ​ចាត់ទុកជា​ការរំលោភ​លើ​ច្បាប់​ភ្លេងជាតិ​ទើប​អនុម័ត​កាលពី​ឆ្នាំមុន​។ ក្រោយមក​គេហទំព័រ​​នោះ​ក៏​ផ្អាក​ការផ្សាយ​ផ្ទាល់​របស់​នាង  ហើយ​គណនី​របស់​នាង​ក៏ត្រូវ​ផ្អាក​និង​លុប​វីដេអូ​ចោល​ផងដែរ​។ នាង​Yang​បាន​សរសេរ​សារ​សុំ​អ្នកគាំទ្រ និង​រិះគន់​ខ្លួនឯង​ព្រមទាំង​និយាយថា នាង​នឹង​ឈប់​ផ្សាយ​ផ្ទាល់​គ្រប់​កម្មវិធី​ទាំងអស់​។

​សូមបញ្ជាក់ថា កាលពី​ខែកញ្ញា​ឆ្នាំមុន​ចិន​បានអនុម័ត​ច្បាប់​មួយ​ប្រឆាំងនឹង​អ្នក​ដែល​រំលោភ​ឬ​ចំអក​ភ្លេងជាតិ ដោយ​អាច​កាត់ទោស​ដាក់ពន្ធនាគា​រ​រហូតដល់​១៥​ថ្ងៃ​។ តែ​ក្នុង​ខែវិច្ឆិកា​ឆ្នាំមុន​សភា​ប្រជាជន​ចិន​បានធ្វើ​វិសោធនកម្ម​ច្បាប់​នេះ អាច​ដាក់ពន្ធនាគារ​អ្នក​ប្រព្រឹត្ដល្មើ​សរហូត​ដល់​៣​ឆ្នាំ​៕