បច្ចេកវិទ្យា

ក្រុមហ៊ុន​ហ្វេ​ស​ប៊ុក​នឹង​ចាត់វិធានកា​រ​​តឹងរ៉ឹង​​មុន​ការបោះឆ្នោត​​សភា​​អាមេរិក​​នា​ខែក្រោយ​

ដោយ៖ ពេញ ផេង    16-10-2018 5:04 PM    558
រូបភាពបុរសម្នាក់​ប្រើកុំព្យូទ័រ​​និងឡូហ្គោ​​សម្គាល់​ក្រុមហ៊ុន​ហ្វេសប៊ុក

​នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន​ហ្វេ​សប៊ុក បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា ក្រុមហ៊ុន​នឹង​ហាមឃាត់​រាល់​ព័ត៌មាន​មិន​ពិត ទាក់ទង​នឹង​តម្រូវការ​នៃ​ការបោះឆ្នោត ព្រមទាំង​ពិនិត្យមើល​រាល់​របាយការណ៍​ក្លែងក្លាយ​ទាំងអស់ ពិនិត្យមើល​ពី​អំពើហិង្សា នៅ​ស្ថានីយបោះឆ្នោត​ផងដែរ​។ ការប្រកាស​បែបនេះ​ធ្វើឡើង​មុនពេល​ការបោះឆ្នោត​សភា​ពាក់កណ្ដាល​អាណត្ដិ​នៅ​អាមេរិក នឹង​ធ្វើឡើង​នា​ថ្ងៃទី​០៦​វិច្ឆិកា​។ វិធានការ​របស់​ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស ដែលមាន​អ្នកប្រើប្រាស់​ប្រចាំថ្ងៃ​ប្រមាណ​១,៥​ពាន់​លាន​នាក់​មួយ​នេះ ក៏​ដើម្បី​ពង្រឹង​សុវត្ថិភាព​សម្រាប់​អ្នកប្រើប្រាស់​ផងដែរ ក្រោយ​រង​ការរិះគន់​ទាក់ទង​នឹង​ការ​បែកធ្លាយ​ទិន្នន័យ​អ្នកប្រើប្រាស់​កន្លងមក​។ ម្យ៉ាង​ក៏​ដើម្បី​ការពារ​កេរ្ដិ៍ឈ្មោះ​ក្រុមហ៊ុន ចៀសវាង​មាន​ការចោទប្រកាន់ថា ក្រុមហ៊ុន​មិនបាន​ចូលរួម​ទប់ស្កាត់​ការ​លួច​វាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេត រំខាន​ដល់​ការបោះឆ្នោត​៕